វេទិកាកំណត់អាកាសធាតុខ្យល់មូសុងតំបន់អាស៊ីអាគ្នេយ៍លើកទី៩

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃបណ្ដាសកម្មភាពសហប្រតិបត្តិការជាមួយអនុគណៈកម្មការឧតុនិយមនិងរូបវិទ្យាសកលលោកតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន)នាថ្ងៃទី១៥វិច្ឆិកា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅវេទិកាកំណត់ អាកាសធាតុខ្យល់មូសុង តំបន់អាស៊ីអាគ្នេយ៍ លើកទី៩ 
វេទិកាកំណត់អាកាសធាតុខ្យល់មូសុងតំបន់អាស៊ីអាគ្នេយ៍លើកទី៩ - ảnh 1វេទិកាកំណត់អាកាសធាតុខ្យល់មូសុងតំបន់អាស៊ីអាគ្នេយ៍លើកទី៩ 

ក្នុងក្របខ័ណ្ឌនៃបណ្ដាសកម្មភាពសហប្រតិបត្តិការជាមួយអនុគណៈកម្មការឧតុនិយមនិងរូបវិទ្យាសកលលោកតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន)នាថ្ងៃទី១៥វិច្ឆិកា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅវេទិកាកំណត់ អាកាសធាតុខ្យល់មូសុង តំបន់អាស៊ីអាគ្នេយ៍ លើកទី៩ ដោយប្រធានបទ៖ ប្រើប្រាស់ផលិតផលព្យាករណ៍រដូវ ក្នុងការគ្រប់គ្រងកសិកម្ម។ចូលរួមវេទិកានេះ មានតំណាងជាង៦០នាក់ មកពីប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន អង្គការឧតុនិយមពិភពលោក( WMO) និងអ្នកជំនាញការជាតិនិងអន្តរជាតិនានា។

          គោលដៅរបស់វេទិកានេះគឺផ្គត់ផ្គង់ព័ត៌មាន បង្កើតគ្រឹះដ្ឋានផ្លាស់ប្តូរ និងសហប្រតិបត្តិការរវាងស្ថាប័នជំនាញនានា ក្នុងតំបន់អាស៊ាន។ វេទិកានេះនឹងអូសបន្លាយដល់ថ្ងៃទី១៧វិច្ឆិកា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ