វេទិកាកសិករចាប់ផ្ដើមអាជីវកម្មក្នុងយុគសម័យផ្លាស់ប្តូរឌីជីថល

(VOVWORLD) - នាថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak មជ្ឈិមសមា គមកសិករវៀតណាមបានរៀបចំវេទិកាកសិករចាប់ផ្តើមអាជីវកម្ម និងច្នៃប្រឌិតក្នុងយុគ សម័យផ្លាស់ប្តូរឌីជីថលតាមរយៈផលិតផល OCOP។
នៅវេទិកានេះ គណៈប្រតិភូបានផ្លាស់ប្តូរមតិអំពីខ្លឹមសារនានាដូចជា៖ ការ កំណត់ផលិតផលកសិកម្មដែលផ្សាភ្ជាប់នឹងប្រៀបខ្លាំងនៃតំបន់នីមួយៗ ដើម្បីមាន ទិសដៅអភិវឌ្ឍសមស្រប; ទិសដៅអភិវឌ្ឍន៍ផលិតកម្មកសិកម្មបែបទំនើប សម្របខ្លួន ទៅនឹងបម្រែបម្រួលអាកាសធាតុ លើកកំពស់តម្លៃផលិតផល និងប្រាក់ចំណូលរបស់ ប្រជាជន; ការអនុវត្តដំណោះស្រាយឌីជីថលក្នុងផលិតកម្ម ពាណិជ្ជកម្មផលិតផល ការ អនុវត្តវិទ្យាសាស្ត្រ បច្ចេកទេស ការអភិវឌ្ឍធនធានមនុស្ស និងការលក់ទំនិញ។ គណៈ ប្រតិភូបានវាយតម្លៃថា ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យកសិកម្មគឺជាការងារចាំបាច់ ដែលជួយលើកកម្ពស់ផលិតភាព គុណភាព ប្រសិទ្ធភាពផលិតកម្ម និងការប្រើប្រាស់ ព្រមទាំងបង្កើតខ្សែសង្វាក់តម្លៃផលិតផលប្រកបដោយនិរន្តរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ