វេទិកាជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថលលើកទី ២ នឹងប្រព្រឹត្តទៅនាពេលខាងមុខ
(VOVWORLD) - វេទិកាជាតិលើកទី២សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ដោយក្រសួងព័ត៌មាន និងទំនាក់ទំនង សម្របសម្រួលជាមួយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម និងគណៈកម្មាធិការប្រជាជនខេត្ត Binh Duong នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺថ្ងៃទី ១៣និង ១៤ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ខេត្ត Binh Duong។
ដោយមានប្រធានបទ “ការអនុវត្តន៍ប្រកបដោយការច្នៃប្រឌិតនៃបច្ចេក វិទ្យាឌីជីថលក្នុងវិស័យនានាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងលើកកំពស់ផលិតភាពការងារ” វេទិកាជាតិលើកទី ២ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ឌីជីថលនិងសង្គមឌីជីថលនឹងមានសម័យប្រជុំជាន់ខ្ពស់ចំនួន ១ និងសិក្ខាសាលាប្រធានបទចំនួន ៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ខេត្ត Binh Duong។
ទន្ទឹមនឹងការតាំងពិពណ៌កម្មវិធីបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ឌីជីថល និងសង្គមឌីជីថល វេទិកានេះនឹងក្លាយជាកន្លែងមួយ ដែលស្ថាប័នគ្រប់គ្រងរដ្ឋ ធុរកិច្ច និងអ្នកជំនាញឈានមុខគេផ្តោតលើការពិភាក្សាអំពីបញ្ហានានាទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ដូចជា៖ ជម្រុញការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងវិស័យកសិកម្មតាមខ្សែសង្វាក់តម្លៃ; ការអនុវត្តបច្ចេកវិទ្យាឌីជីថល - កម្លាំងជម្រុញសម្រាប់ឧស្សាហកម្មផលិតនិងកែច្នៃ; ការច្នៃប្រឌិតឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងសេវាកម្ម៕