វេទិកាជាន់ខ្ពស់ស្តីពីបច្ចេកវិទ្យាព័ត៌មាន - ទូរគមនាគមន៍វៀតណាម៖ ឌីជីថលភាវូបនីយកម្មដើម្បីប្រទេសវៀតណាមដ៏មាំមួន

(VOVWORLD) - វេទិកាជាន់ខ្ពស់ ស្តីពី បច្ចេកវិទ្យាព័ត៌មាន - ទូរគមនាគមន៍វៀតណាម ដោយប្រធានបទ “ឌីជីថលភាវូប នីយកម្មដើម្បីប្រទេសវៀតណាមដ៏មាំមួន” បានប្រព្រឹត្តទៅ នាថ្ងៃទី ៨ ខែសីហានៅទីក្រុងហាណូយ។ 
វេទិកាជាន់ខ្ពស់ស្តីពីបច្ចេកវិទ្យាព័ត៌មាន - ទូរគមនាគមន៍វៀតណាម៖ ឌីជីថលភាវូបនីយកម្មដើម្បីប្រទេសវៀតណាមដ៏មាំមួន - ảnh 1វេទិកាជាន់ខ្ពស់ ស្តីពីបច្ចេកវិទ្យាព័ត៌មាន - ទូរគមនាគមន៍វៀតណាម បានប្រព្រឹត្តទៅ នាថ្ងៃទី ៨ ខែសីហានៅទីក្រុងហាណូយ 

នេះជាវេទិកាគោលនយោបាយបច្ចេកវិទ្យាថ្នាក់ជាតិនិងអន្តរជាតិ រៀបចំឡើងជារៀងរាល់ឆ្នាំ ដោយសម្ព័ន្ធសមាគម Software និងសេវាបច្ចេកវិទ្យានិងព័ត៌មានវិទ្យា វៀតណាម (VINASA) ដើម្បីផ្សព្វផ្សាយអំពីគោលនយោ បាយ បច្ចេកវិទ្យា រួមទាំងអនុសាសន៍ដល់បក្ស រដ្ឋាភិបាល ស្ថាប័នគ្រប់គ្រង រួមទាំងសហគមន៍ធុរកិច្ច សង្គម ដើម្បីជំរុញការប្រើប្រាស់និងអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានផងដែរ។

ថ្លែងមតិនៅវេទិកានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម លោក Nguyen Manh Hung បានសង្កត់ធ្ងន់ថា ការធ្វើឌីជីថលភាវូបនីយកម្មបានបើកចេញឱកាសដ៏ល្អសម្រាប់វៀតណាម ហើយទន្ទឹមនឹងនោះ ជាការផ្លាស់ប្តូរគ្រប់ជ្រុងជ្រោយ ទៅកាន់សហគ្រាស ទៅកាន់អង្គការ ប្រជាជន  រួមទាំងទៅកាន់គ្រប់វិស័យទៀតផង។  រដ្ឋមន្ត្រី លោក Nguyen Manh Hung បានលើកមតិថា៖ “យើងនឹងបង្កើតចេញនូវបណ្តា Platform  ដែលមានន័យថា បរិស្ថានឌីជីថល ពោលគឺប្រតិបត្តិការនៅក្នុងបរិស្ថានឌីជីថលតែម្តង។ ហេតុដូច្នេះ សហគ្រាស ICT ត្រូវតែទទួលបានមូលដ្ឋានគ្រឹះឌីជីថលមួយដើម្បីកសាងនិងចូលរួមចំណែកក្នុងការពន្លឿន ការធ្វើ ឌីជីថល់ភាវូបនីយកម្មថ្នាក់ជាតិ។ ហើយថ្ងៃនេះយើងនឹងធ្វើជាសាក្សីនៃការសម្ពោធ សម្ព័ន្ធភាពឌីជីថលភាវូបនីយកម្មជាតិ មានអាជីវកម្មដំបូងចំនួន ៨ ដែលប្តេជ្ញាចិត្តក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនិង Platform ឌីជីថល។ ខ្ញុំជឿជាក់ថា នឹងមានអាជីវកម្មជាច្រើនចូលរួមក្នុងបដិវត្តនេះជាពុំខាន”។

សូមគូសបញ្ជាក់ថា ឆ្នាំ២០១៩នេះ វៀតណាមនឹងប្រកាសយុទ្ធសាស្ត្រផ្លាស់ប្តូរអំពីការធ្វើឌីជីថលភាវូបនីយកម្ម ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលនិងសង្គមឌីជីថល។ ហេតុដូច្នេះ សេចក្តីព្រាងនៃគម្រោងឌីជីថលភាវូបនីយកម្មថ្នាក់ជាតិ នឹងផ្តោតលើគ្រឹះសំខាន់ចំនួន ៥ គឺ យន្តការ ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខបណ្តាញ Platforms និងការបណ្តុះបណ្តាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ