វេទិកាតភ្ជាប់អង្គភាពអាជីវកម្មសន្ទនាសហប្រតិបត្តិការអាស៊ីបានបើកនៅប្រទេសថៃ

វេទិកាតភ្ជាប់អង្គភាពអាជីវកម្មសន្ទនាសហប្រតិបត្តិការអាស៊ីបានបើកនៅប្រទេសថៃ - ảnh 1
នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក​លោក Prayut Chan-ocha អញ្ជើញថ្លែងមតិក្នុងពិធីបើកវេទិកា

(VOVworld)-នាថ្ងៃទី១០តុលា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Vu
Duc Dam បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទជាន់ខ្ពស់នៃ
សន្ទនា អាស៊ីលើកទីពីរដែលបានប្រារព្ធនៅទីក្រុងបាងកកប្រទេសថៃ។ មុននោះ
នាថ្ងៃទី៩ តុលា នៅទីក្រុងបាងកក វេទិកាតភ្ជាប់អង្គភាពអាជីវកម្មសន្ទនាសហប្រតិ
បត្តិការអាស៊ី ជាព្រឹត្តិការណ៍មួយបានបើកជាផ្លូវការនៅខាងក្រៅសន្និសីទជាន់ខ្ពស់
សន្ទនាអាស៊ីលើកទី២។ នេះជាឱកាសសម្រាប់តំណាងឱ្យវិស័យឯកជននៅទ្វីបអា
ស៊ីជួបជុំពិភាគ្សានិង ដាក់ចេញសំណើរនូវគោលគំនិតអំពីការអភិវឌ្ឍន៍ដើម្បីធ្វើសេ
នាធិការដាក់ជូនថ្នាក់ដឹកនំាក្នុងតំបន់។​ក្នុងបទសន្ទរកថារបស់ខ្លួន នាយករដ្ឋមន្ត្រីថៃ
លោក​Prayut Chan-ocha បាន សង្កត់ធ្ងន់នូវតួនាទីយ៉ាងសំខាន់ៗនៃផ្នែកអង្គភាពអា
ជីវកម្មដែលចាត់ទុកដូចជាកម្លាំង ចលករសម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ី។
ប្រមុខរដ្ឋាភិបាលថៃបានសង្កត់ខ្លាំង ថា វេទិកានេះជាកន្លែងសម្រាប់ស្តែងចេញច្បាស់
នូវគោលគំនិត “អាស៊ីមួយ ពហុឧត្តម ភាព” ដោយសហប្រតិបត្តិការដើម្បីមិនឲ្យ
បោះបង់សមាជិកណាមួយនៅខាងក្រៅឡើយ។

        នៅក្នុងវេទិកានេះ អង្គភាពអាជីវកម្មជួរមុខមកពីរប្រទេសចំនួន៣៤ជាសមាជិក
វេទិកាសន្ទនាអភិវឌ្ឍន៍អាស៊ី (ACD) បានពិភាគ្សាលើខ្លឹមសារស្នូលចំនួន២នោះគឺ
បច្ចេកវិទ្យាហិរញ្ញវត្ថុនិងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ