វេទិកាធុរកិច្ចគាំទ្រអាជីវកម្មដែលគ្រប់គ្រងដោយស្ត្រី

(VOVWORLD) - បច្ចុប្បន្ននេះ នៅវៀតណាមមានជាង ២០% នៃម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម គឺជាស្ត្រី; ៥១% នៃអាជីវកម្មវៀតណាមមានស្ត្រី នៅក្នុងរចនាសម្ព័ន្ធម្ចាស់កម្មសិទ្ធិ ដែលជាកម្រិតខ្ពស់ជាងប្រទេសដទៃទៀត។ 

វេទិកាធុរកិច្ចគាំទ្រអាជីវកម្មដែលគ្រប់គ្រងដោយស្ត្រី - ảnh 1ទិដ្ឋភាពនៃវេទិកា។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ ក្រុមប្រឹក្សាសហគ្រិនស្ត្រីវៀត ណាម ចំណុះសហភាពពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) និងទីភ្នាក់ងារ អង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្ដល់សិទ្ធិដល់ស្ត្រី (UN Women) បានសម្របសម្រួលរៀបចំវេទិការដោយប្រធានបទ "គាំទ្រអាជីវកម្មដែល គ្រប់គ្រងដោយស្ត្រីឱ្យចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់តាមរយៈឧបករណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព"។
ក្នុងវេទិកានេះ លោកស្រី Caroline T. Nyamayemombe ប្រធានតំណាង UN Women ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា ការផ្តល់សិទ្ធិដល់ស្ត្រី ដើម្បីចូល រួមដោយសមភាពក្នុងសេដ្ឋកិច្ច អាចជួយបង្កើនកំណើន GDP សកលរហូតដល់ ២៨ ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ ២០២៥។ បច្ចុប្បន្ននេះ នៅវៀតណាមមានជាង ២០% នៃម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម គឺជាស្ត្រី; ៥១% នៃអាជីវកម្មវៀតណាមមានស្ត្រី នៅក្នុងរចនាសម្ព័ន្ធម្ចាស់កម្មសិទ្ធិ ដែលជាកម្រិតខ្ពស់ជាងប្រទេសដទៃទៀត។ ទោះជាយ៉ាងណាក៏ដោយ អាជីវកម្មដែលគ្រប់គ្រងដោយស្ត្រីគឺភាគច្រើនស្ថិតនៅកម្រិតទាបក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងឧស្សាហកម្មជាច្រើន ហើយជួបការលំបាកក្នុងការបំពេញ តម្រូវការលទ្ធកម្មរបស់ក្រុមហ៊ុនធំៗ។
នៅក្នុងវេទិកានេះ ប្រតិភូបានចែករំលែក និងពិភាក្សាអំពីដំណោះស្រាយដើម្បី គាំទ្រដល់អាជីវកម្មដែលគ្រប់គ្រងដោយស្ត្រីក្នុងការជ្រៀតចូលទីផ្សារ ការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ តាមរយៈការអនុវត្តឧបករណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព គោល នយោបាយ និងកម្មវិធីដែលជួយបង្កើនលទ្ធភាពជ្រៀតចូលទីផ្សារ ការគាំទ្រផ្នែក ហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុសម្រាប់ អាជីវកម្មដែលគ្រប់គ្រង និងដឹកនាំដោយស្ត្រី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ