វេទិកាធុរកិច្ចថ្នាក់តំបន់សិង្ហបុរីឆ្នាំ ២០២៣ ប្រព្រឹត្តទៅនៅទីក្រុងហាណូយ

(VOVWORLD) - ក្រសួងផែនការ និងវិនិយោគវៀតណាមបានសហការជាមួយសហព័ន្ធធុរកិច្ច សិង្ហបុរីរៀបចំវេទិកាធុរកិច្ចតំបន់សិង្ហបុរីលើកទី៧ ដោយប្រធានបទ “ពង្រឹងកិច្ចសហ ប្រតិបត្តិការក្នុងតំបន់ដើម្បីកំណើនប្រកបដោយចីរភាព”។ វេទិកានេះនឹងបើកនៅថ្ងៃទី ៧ កក្កដា នៅទីក្រុងហាណូយ។

អញ្ជើញចូលរួមវេទិកាមានថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម; រដ្ឋមន្ត្រីក្រសួង ផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung; លោក Tan Lee Seng រដ្ឋមន្ត្រីក្រសួងការងារ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណៈ រដ្ឋសិង្ហបុរី និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien។ នេះគឺជាសកម្មភាពជាក់ស្តែងមួយក្នុងឱកាសអបអរសារទខួបលើកទី ៥០ នៃទំនាក់ទំនងទ្វេភាគី (១៩៧៣-២០២៣) និងខួបលើកទី ១០ នៃទំនាក់ទំនងដៃគូយុទ្ធ សាស្ត្រ (២០១៣-២០២៣) រវាងសិង្ហបុរ និងវៀតណាម។ នេះគឺជាឆ្នាំទី ៧ ហើយដែល វេទិកាត្រូវបានរៀបចំឡើង និងជាលើកដំបូងនៅខាងក្រៅប្រទេសសិង្ហបុរី ដោយមាន គោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ស្វែងរកឱកាសអាជីវកម្មប្រកប ដោយចីរភាព; ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងបង្កើតការតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងសិង្ហ បុរីនិងវៀតណាម។
វេទិកាធុរកិច្ចលើកនេះ រួមមានកិច្ចពិភាក្សា ជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីវៀតណាមនិងសិង្ហបុរី។ ការពិភាក្សានឹងផ្ដោតលើខ្លឹមសារទាក់ទងនឹងភាពតានតឹងជាសកល និងយថាទស្សន៍ក្នុងការកសាងអនាគតប្រកបដោយចីរភាពសម្រាប់តំបន់ ក្នុងវិស័យសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ លើសពីនេះ ក៏មានកិច្ចពិភាក្សាចំនួន ៣ វគ្គ ផ្សេងទៀតលើប្រធានបទ៖ ឱកាសអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់វិនិយោគិន ការផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យាក្នុងដំណើរការឌីជីថលនីយកម្មរបស់អាស៊ាន និងអនាគតនៃ ធនធានមនុស្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ