វេទិកាធុរកិច្ចបច្ចេកវិទ្យាខ្ពស់វៀតណាម-ហូឡង់

(VOVWORLD) - នារសៀលថ្ងៃទី២ ខែវិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានចូលរួមវេទិកាធុរកិច្ចបច្ចេកវិទ្យាខ្ពស់វៀតណាម-ហូឡង់។

វេទិកាធុរកិច្ចបច្ចេកវិទ្យាខ្ពស់វៀតណាម-ហូឡង់ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិនៅវេទិកា (រូបថត៖ VOV)

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វៀតណាមកំពុងដាក់ចេញគោលដៅក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ប្រកបដោយឧស្សាហ៍កម្មទំនើប និងប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយនៅឆ្នាំ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់។ ក្នុងនោះ វៀតណាមបានកំណត់យកនវានុវត្តន៍ និងការអនុវត្តយ៉ាងខ្លាំងក្លានូវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាជម្រើសឈានមុខគេមានលក្ខណៈយុទ្ធសាស្ត្រ។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យហូឡង់ជួយឧបត្ថម្ភវៀតណាមក្នុងការកសាង ការស្រាវជ្រាវ ពិនិត្យ និងកែលម្អស្ថាប័ន និងគោលនយោបាយក្នុងវិស័យបច្ចេកវិទ្យាខ្ពស់; សហការក្នុងសកម្មភាពអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមគ្នាអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាព    នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានឲ្យដឹងថា ហូឡង់នឹងបង្កើនកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យបច្ចេកវិទ្យាខ្ពស់នៅវៀតណាម ក្នុងវិស័យដែលវៀតណាមមានតម្រូវការ ហើយហូឡង់មានប្រៀបខ្លាំង; ពិចារណាលើសំណើរបស់នាយករដ្ឋមន្ត្រីវៀតណាមដើម្បីជ្រើសរើស និងចូលរួមក្នុងកិច្ចសហប្រតិបត្តិការ និងវិនិយោគដ៏រឹងមាំ និងទូលំទូលាយជាមួយវៀតណាម តាមរយៈមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ និងមណ្ឌលបច្ចេកវិទ្យាខ្ពស់របស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ