វេទិកាធុរកិច្ចអ៊ីតាលី-អាស៊ានត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ

(VOVWORLD) - អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្វាគមន៍បណ្ដាសហគ្រាសអ៊ីតាលីដែលបានមកចូលរួមវេទិកានេះ ហើយវាយតម្លៃខ្ពស់ចំពោះ “ជំនឿជាក់និងជម្រើស” របស់សហគ្រាសអ៊ីតាលី ចំពោះវៀតណាម។
វេទិកាធុរកិច្ចអ៊ីតាលី-អាស៊ានត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ - ảnh 1ទិដ្ឋភាពនៅវេទិកានេះ (រូបថត៖TTXVN) 

  នាព្រឹកថ្ងៃទី៦ ខែមិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងសមភាគីអ៊ីតាលីលោក Giuseppe Conte បាន អញ្ជើញធ្វើជាសហប្រធានវេទិកាអ៊ីតាលី-អាស៊ាន។ ព្រឹត្តិការណ៍នេះត្រូវបាន រៀបចំឡើងក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe។ អញ្ជើញចូលរួមវេទិកានេះនៅមានវត្តមានឧប នាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung រួមជាមួយតំណាងសហគ្រាស ចំនួន៣០០អង្គភាពមកពីអ៊ីតាលីនិងតំបន់អាស៊ាន និងតំណាងសហគ្រាសវៀត ណាមចំនួន១៥០អង្គភាព។

        អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្វាគមន៍បណ្ដាសហគ្រាសអ៊ីតាលីដែលបានមកចូលរួមវេទិកានេះ ហើយវាយតម្លៃខ្ពស់ចំពោះ “ជំនឿជាក់និងជម្រើស” របស់សហគ្រាសអ៊ីតាលី ចំពោះវៀតណាម។ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា សហគ្រាស អ៊ីតាលីនឹង “ជ្រើសរើសវៀតណាមនាពេលមើលទៅភាគខាងកើត” ព្រមទាំង សង្កត់ធ្ងន់ទៅលើសក្ដានុភាពនិងឧត្តមភាពដោយឡែករបស់វៀតណាមដែលជាប្រទេសមួយកំពុងអភិវឌ្ឍន៍យ៉ាងស្វាហាប់ដោយចំនួនប្រជាជនប្រមាណ១០០ លាននាក់ ព្រមទាំងជាសមាជិកដ៏សកម្មនៃសហគមន៍អាស៊ានដោយមាន GDP សរុបចំនួន៣០០០ពាន់លានដុល្លាអាមេរិក។

        លោកនាយករដ្ឋមន្រ្តីបានអំពាវនាវអោយសហគ្រាសអាស៊ាន អ៊ីតាលីនិង វៀតណាមសហប្រតិបតិ្តការគ្នាដើម្បីឆ្ពោះទៅរកភាពជោគជ័យនិងការរីកចម្រើនយ៉ាងខ្លាំងក្លា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ