វេទិកាបូអាវសម្រាប់អាស៊ីឆ្នាំ ២០២២​៖ អាស៊ីអនុវត្តយ៉ាង​សកម្ម​នូវ​គោលដៅផ្លាស់ប្តូរ​បៃតង

(VOVWORLD) - បណ្តាប្រទេសអាស៊ីកំពុងធ្វើសកម្មភាពយ៉ាងសកម្ម និងមានទំនួលខុសត្រូវក្នុងការឆ្លើយតបទៅនឹងការអំពាវនាវផ្លាស់ប្តូរបៃតងដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ 
វេទិកាបូអាវសម្រាប់អាស៊ីឆ្នាំ ២០២២​៖ អាស៊ីអនុវត្តយ៉ាង​សកម្ម​នូវ​គោលដៅផ្លាស់ប្តូរ​បៃតង - ảnh 1ឡានក្រុងប្រើប្រាស់ថាមពលថ្មី ដំណើរការសាកល្បងនៅខេត្ត Hainan ភាគខាងត្បូងប្រទេសចិន ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។ (រូបថត៖ ស៊ីនហួ)

ការវាយតម្លៃនេះ ត្រូវបាននាំចេញក្នុងរបាយការណ៍មួយដែលវេទិកាបូអាវសម្រាប់អាស៊ី (BFA) បានប្រកាសនៅថ្ងៃទី ២០ ខែមេសា។

យោងតាមរបាយការណ៍ក្រោមចំណងជើងថា "ការអភិវឌ្ឍប្រកបដោយនិរន្តរភាព៖ របាយការណ៍ប្រចាំឆ្នាំរបស់អាស៊ី និងពិភពលោកឆ្នាំ២០២២" បានឲ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២១ មានប្រទេសចំនួន ២៥ នៅទ្វីបអាស៊ីបានធ្វើការប្តេជ្ញា កាត់បន្ថយការបំភាយឧស្ម័នដល់កម្រិតសូន្យសុទ្ធ (net-zero)។ ដើម្បីពង្រឹងការងារគ្រប់គ្រងបញ្ហានេះ រដ្ឋាភិបាលអាស៊ីបានអនុម័តលើវិធានការជាច្រើន រួមមានការបង្កើតគណៈកម្មាធិការ និងក្រុមដឹកនាំជាន់ខ្ពស់ ដើម្បីត្រួតពិនិត្យការកសាងនិងអនុវត្តយុទ្ធសាស្ត្រ net-zero នៃប្រទេសខ្លួន កំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នកាបូននិងដំណើរការសម្រេចឲ្យបានគោលដៅនេះ ក៏ដូចជាបង្កើតប្រព័ន្ធពាណិជ្ជកម្មកាបូន។

របាយការណ៍នេះបានឲ្យដឹងថា ប្រទេសជាច្រើនបានរក្សាសមត្ថភាពកៀងគរមូលនិធិសកល សម្រាប់ការអភិវឌ្ឍបៃតងប្រកបដោយនិរន្តរភាព ថ្វីបើមានជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។ យោងតាមរបាយការណ៍នេះ សហគ្រាសជាច្រើននៅអាស៊ីក៏សកម្មក្នុងការទប់ទល់ឆាំងនឹងបម្រែបម្រួលអាកាសធាតុ ដោយមានអាជីវកម្មចំនួន ៤៤០ បានចុះឈ្មោះ ចូលរួមក្នុងគំនិតផ្តួចផ្តើមគោលដៅផ្អែកលើវិទ្យាសាស្ត្រ។ ដូច្នោះហើយ អាជីវកម្មទាំងនេះបានអនុវត្តវិធីសាស្រ្តផ្លាស់ប្តូរបៃតងជាច្រើន ក្នុងនោះរួមទាំងការផ្លាស់ប្តូរទៅថាមពលកកើតឡើងវិញ និងការបង្កើតរចនាសម្ព័ន្ធអភិបាលកិច្ចប្រកបដោយនិរន្តរភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ