វេទិកាមូលនិធិវិនិយោគចាប់ផ្ដើមអាជីវកម្មប្រកបដោយការច្នៃប្រឌិតវៀតណាមឆ្នាំ២០១៩

(VOVWORLD) - នេះជាលើកដំបូងដែលវៀតណាមរៀបចំឡើងព្រឹត្តិការណ៍ដោយឡែកមួយសម្រាប់វិនិយោគិនចាប់ផ្ដើមអាជីវកម្មប្រកបដោយការច្នៃប្រឌិត និងវិនិយោគិន ផ្សងព្រេង។
វេទិកាមូលនិធិវិនិយោគចាប់ផ្ដើមអាជីវកម្មប្រកបដោយការច្នៃប្រឌិតវៀតណាមឆ្នាំ២០១៩ - ảnh 1 ទិដ្ឋភាពនៅពិធីបង្ហាញវេទិកាមូលនិធិវិនិយោកចាប់ផ្ដើមអាជីវកម្មវៀតណាម (រូបថត៖ tuoitre.vn)

  នោះគឺវេទិកាមូលនិធិវិនិយោគចាប់ផ្ដើមអាជីវកម្មប្រកបដោយការ ច្នៃប្រឌិតវៀតណាមឆ្នាំ២០១៩ ដែលត្រូវបានក្រសួងផែនការនិងវិនិយោគរៀបចំ ឡើងនាព្រឹកថ្ងៃទី១០ ខែមិថុនា នៅរដ្ឋធានីហាណូយ។ វេទិកានេះមានការចូលរួមរបស់តំណាងមកពីបណ្ដាស្ថាប័ន អង្គការសេដ្ឋកិច្ច អ្នកជំនាញសេដ្ឋកិច្ច ជាពិសេសគឺតំណាងមកពីមូលនិធិវិនិយោគផ្សងព្រេង បរទេសចំនួន១០០អង្គភាពដែលចង់ស្វែងរកឱកាសតភ្ជាប់ជាមួយសហគ្រាស ចាប់ផ្ដើមអាជីវកម្ម (start-up) វៀតណាម។ បណ្ដាតំណាងបានវាយតម្លៃថា ប្រព័ន្ធ អេកូសហគ្រាសចាប់ផ្ដើមអាជីវកម្មរបស់វៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងសកម្ម ដោយមានការចូលរួមរបស់មូលនិធិវិនិយោគផ្សងព្រេងចំនួន៤០អង្គភាព ពោលគឺ កើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០១៥។ លោក Nguyen Chi Dung រដ្ឋមន្រ្តី ក្រសួងផែនការនិងវិនិយោគវៀតណាម បានអោយដឹងថា៖

“ដោយមានប្រភពធនធានមនុស្សផ្នែកបច្ចេកវិទ្យាដ៏ច្រើនក្រៃលែងនិងទីផ្សារមួយដ៏ស្វាហាប់នោះ គឺសហគមន៍សហគ្រាសចាប់ផ្ដើមអាជីវកម្មប្រកបដោយការ ច្នៃប្រឌិតវៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាទាំងខាងបរិមាណផងនិងគុណ ភាពផង។ ឧទាហរណ៍ថា សហគ្រាស Abivin ដែលជា Start-up ផ្គត់ផ្គង់ software គ្រប់គ្រងការដឹកជញ្ជូន បានក្លាយទៅជាជើងឯកនៃការប្រឡង World Cup Start-up ឆ្នាំ២០១៩ ហើយទទួលបានពានរង្វាន់ក្នុងតម្លៃ១លានដុល្លាអាមេរិក។ វេទិកា លើកនេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំដៅទាក់ទាញដើមទុនវិនិយោគ។ នេះជាចំណែកមួយនៃយុទ្ធសាស្ត្រសំដៅនាំប្រព័ន្ធអេកូច្នៃប្រឌិតនៅ វៀតណាមឈានឡើងកំពស់ថ្មី”។

គោលដៅរបស់វៀតណាមគឺទាក់ទាញបាននូវដើមទុនចំនួន១ពាន់លាន ដុល្លាអាមេរិកដែលវិនិយោគចូលក្នុងវិស័យចាប់ផ្ដើមអាជីវកម្មប្រកបដោយការច្នៃប្រឌិត ក្នុងឆ្នាំ២០១៩ សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ ប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ