វេទិការវិនិយោគអាស៊ានផ្តោតទៅលើខ្សែសង្វាក់ផ្គត់ផ្គង់

វេទិការវិនិយោគអាស៊ានផ្តោតទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ - ảnh 1
រូបថតៈ business-in-asia.com

(VOVworld)-នាថ្ងៃទី១៩សីហា វេទិការវិនិយោគនៃបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៌
 (អាស៊ាន)លើកទី៣ បានបើកនៅរដ្ឋធានី Banda Seri Begawan ប្រ៊ុយណេដោយ
មានការចូលរួមរបស់ថ្នាក់ដឹកនាំស្ថាប័នវិនិយោគនៃបណ្តា ប្រទេសជាសមាជិក
(AHIA)។ សេចក្តីប្រកាសសារព័ត៌មានចេញផ្សាយនៅក្នុងថ្ងៃដដែល របស់ លេខាធិការដ្ឋានអាស៊ានឲ្យដឹងថា បន្ទាប់ពីការផ្តោតសំខាន់ទៅលើខ្សែសង្វាក់
ផ្គត់ផ្គង់ វេទិការឆ្នាំនេះបានពិភាគ្សាអំពីតួនាទីរបស់អាស៊ានក្នុងខ្សែសង្វាក់តម្លៃ ក៏ដូចជាធ្វើយ៉ាងម៉េចដើម្បីអាស៊ានអាចបង្កើននិងបើកទូលាយតួនាទីរបស់ខ្លួន ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

        ក៏ក្នុងថ្ងៃដដែលនេះ នៅ Banda Seri Begawan តំណាងរបស់បណ្តា ប្រទេស
តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន១៦ប្រទេសបានចាប់ផ្តើមការចរចារថ្នាក់រដ្ឋមន្រ្តីដំ បូងដែលឆ្ពោះទៅការបង្កើតឡើងប្លុកពាណិជ្ជកម្មសេរី១ដែលធំបំផុតលើពិភព
លោក។តាមគំរោង រដ្ឋមន្រ្តីនៃប្រទេសអាស៊ានទាំង១០និងដៃគូតំបន់ចំនួន ៦ និងពិភាគ្សាអំពីវិធីពន្លឿនរាល់កិច្ចចរចាអំពីការកាត់បន្ថយរបៀងពន្ធដាក្នុងក្រប ខ័ណ្ឌទំនាក់ទំនងសេដ្ឋកិច្ចលើកគ្រប់វិស័យតំបន់(RCEF)ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ