វេទិការសន្ទនាការពារជាតិអន្តរជាតិJakarta

វេទិការសន្ទនាការពារជាតិអន្តរជាតិJakarta - ảnh 1
អគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon
(រូបថតៈ Internet)


(VOV)-នាថ្ងៃទី ២១មិនា វេទិការសន្ទនាការពារជាតិអន្តរជាតិJakarta លើកទី២(IDD
2012) បានបើកនៅមជ្ឈមណ្ឌលសន្និសិទអន្តរជាតិនៅរដ្ឋធានី Jakartaរបស់ឥណ្ឌូនេ
ស៊ី។ វេទិការផ្តោតសំខាន់ទៅលើប្រធានបទ បង្កើនសន្តិសុខ និងស្ថិរភាពនៅទ្វីបអាស៊ី-
ប៉ាស៊ីហ្វិក ក៏ដូចជាលើសកលលោក ក្នុងស្ថានភាព ពិភពលោកមានការប្រែប្រួល យ៉ាងលឿននិងស្មុគ្រស្មាញ។ ថ្លែងមតិនៅទីនេះ អគ្គលេខាធិការអង្គការសហប្រជា
ជាតិ Ban Ki moon បានវាយតម្លៃខ្ពស់ចំពោះ ការផ្តួចផ្តើមគំនិតនិងខំប្រឹងប្រែងរបស់
ឥណ្ឌូនេស៊ី ក្នុងការរៀបចំវេទិការនេះដោយចាត់ទុកនេះជាឪកាស ដើម្បីផ្លាស់ប្តូរ យោបល់អំពីការសាកល្បងរួមនាបច្ចុបន្បន្នសំដៅស្វែងរកវិធីទប់ទល់។ លោក Ban
Ki moon ក៏បានអំពាវនាវ បណ្តាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ស្វែងរកសម្លេងរួម សម្រាប់បញ្ហាស៊ីរី ទន្ទឹមនឹងនោះ អំពាវនាវប្រទេសទាំងឡាយបង្កើន
ការចូលរួម និងជួយឧបត្ថម្ភដល់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ