វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានចាប់ផ្តើមជាផ្លូវការ

វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានចាប់ផ្តើមជាផ្លូវការ - ảnh 1
វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានចាប់ផ្តើម
ជាផ្លូវការដោយមានរាល់កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ ខ្ពស់ នៅកោះ Bali ឥណ្ឌូណេស៊ី។
(Image: Vietnam+)

(VOVworld) – នាថ្ងៃទី​ ១ តុលា វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក
(APEC) បានចាប់ផ្តើមជាផ្លូវការដោយមានរាល់កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ ខ្ពស់ នៅកោះ
Bali ឥណ្ឌូណេស៊ី។ តាមគំរោង មន្ត្រីជាន់ខ្ពស់នៃបណ្ដា ប្រទេសជាសមាជិក APEC
ចំនួន ២១ នឹងពិភាក្សាបណ្ដាបញ្ហាដែលត្រូវបាន រដ្ឋមន្ត្រីនានាផ្លាស់ប្តូរមតិក្នុងកិច្ច
ប្រជុំ នាថ្ងៃទី ៤ និងទី ៥ តុលា មុនពេល សន្និសីទជាន់ខ្ពស់ប្រចាំឆ្នាំ APEC នឹងប្រ
ព្រឹត្តទៅ​ក្នុងរយៈពេលថ្ងៃទី ៧ និងទី ៨ តុលា ខាងមុខ។ ក្នុងវេទិការលើកនេះបណ្ដា
រដ្ឋមន្ត្រី APEC ក៏នឹងចេញសេចក្តីថ្លែងការមួយដែលអះអាងជាថ្មីម្តងទៀងនូវកិច្ច
សន្យាអំពីការបង្កើនប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងបើកទូលាយការផ្លាស់ប្តូរ
ពាណិជ្ជកម្មសំដៅជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារធ្វើនិងអភិវឌ្ឍន៍ចីរភាព។
ក្រៅពីនោះ បណ្ដារដ្ឋមន្ត្រីនឹង​អនុម័តលើសេចក្តីសម្រេចអំពីការពន្យាពេលថែម ១
ឆ្នាំ ទៀត(ដល់ឆ្នាំ ២០១៦) មិនឲ្យនាំចេញរបងថ្មីណាមួយឡើយចំពោះពាណិជ្ជកម្ម
និងការវិនិយោគ។ ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបាន
មានអត្ថបទសរសេ ក្រោមចំណងជើងថា៖ “កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ
APEC ក្នុងរយៈពេល ២៥ ឆ្នាំ ដើម្បីទី្វបអាស៊ីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានិងរឹងមាំ”។ ក្នុង
នោះ អនុរដ្ឋមន្ត្រី ការបទេសវៀតណាមបានអះអាងនូវតួនាទីជួរមុខរបស់ APEC
ក្នុងការជំរុញ ប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងការអភិវឌ្ឍន៍យ៉ាងសកម្មនៃតំបន់
អាស៊ី-ប៉ាស៊ីហ្វិក ។ APEC ដើរតួនាទីស្នូលក្នុងគោលនយោបាយកិច្ចការបរទេស
បើកទូលាយ ពហុ ភាគី ពហុបែបភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិរបស់វៀត
ណាម។ វៀតណាម នឹងរួមចំណែកយ៉ាងសកម្មសំរាប់ជោគជ័យរបស់សន្និសីទ
APEC លើកទី ២១ ដើម្បីភាពម្ចាស់ការ សម្បូរុងរឿងនិងការអភិវឌ្ឍន៍ក្នុងតំបន់
អាស៊ី-ប៉ាស៊ីហ្វិក៕


ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ