វេទិកាសុខភាពប្រចាំឆ្នាំ ២០១៩

(VOVWORLD) - នាព្រឹកថ្ងៃទី ១២ ខែមិថុនា នៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានបើក “វេទិកាសុខភាពប្រចាំឆ្នាំ ២០១៩”។ ថ្លែងនៅវេទិកានេះ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien បានអះអាងថា: “យុទ្ធសាស្ត្រសុខភាពជាតិ ដំណាក់កាល ២០១៦-២០២០” កំពុងបានអនុវត្តយ៉ាងខ្លាំងក្លាប្រកបដោយប្រសិទ្ធភាព។ 
វេទិកាសុខភាពប្រចាំឆ្នាំ ២០១៩ - ảnh 1ទិដ្ឋភាពនៃវេទិកា 

វៀតណាមបន្តអះអាងនិងលើកកំពស់តួនាទីរបស់ខ្លួនក្នុងនាមជាអ្នកនាំមុខក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្កែឆ្កួតនៅតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការរៀបចំដោយ ជោគ ជ័យនៃសន្និសីទអន្តរផ្នែកសុខាភិបាល - កសិកម្មតំបន់អាស៊ាន និងដៃគូត្រីភាគី ស្តីពីការបង្ការនិងទប់ស្កាត់ជំងឺឆ្កែឆ្កួត។ លើសពីនេះទៅទៀត វៀតណាមក៏បានរៀបចំដោយជោគជ័យនូវសន្និសីទអន្តរជាតិលើកទី ២១ ស្តីពីជំងឺឆ្លងថ្មីដែលកំពុងរីករាលដាលនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីចែករំលែកនូវបទពិសោធន៌នៃការស្រាវជ្រាវវិទ្យាសាស្រ្តនិងស្វែងរកឱកាសសហប្រតិបត្តិការរវាងប្រទេសនានាក្នុងតំបន់។

សកម្មភាពទាំងនេះ មិនត្រឹមតែរួមចំណែកធ្វើឱ្យវៀតណាមក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសគំរូក្នុងការងារថែទាំសុខភាពប៉ុណ្ណោះទេ ថែមទាំងបានបញ្ជាក់ពីការ យកចិត្តទុកដាក់និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាម ក្នុងការបង្ការ និងទប់ស្កាត់ជំងឺឆ្លងពីសត្វទៅមនុស្សទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ