វេទិកាសេដ្ឋកិច្ច Horasis ចិន ​ឆ្នាំ២០២៤៖ ជំរុញសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-ចិន

(VOVWORLD) - ពិធីបើកវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច Horasis ចិនឆ្នាំ ២០២៤ បានប្រព្រឹត្តិទៅនាថ្ងៃទី ១៥ ខែមេសា ដោយគណៈកម្មាធិការប្រជាជនខេត្ត Binh Duong អង្គការ Horasis អគ្គក្រុមហ៊ុន Becamex IDC និងសហព័ន្ធសេដ្ឋកិច្ចឧស្សាហកម្មចិនសម្របសម្រួលរៀបចំឡើង។ 

វេទិកានេះមានការចូលរួមពីអ្នកជំនាញសេដ្ឋកិច្ចនិងធុរជនជាង ៧០០នាក់មកពីវៀតណាម និងចិន។ តាមរយៈសម័យប្រជុំពេញអង្គចំនួន ៦ និងកិច្ចសន្ទនា កិច្ចពិភាក្សាចំនួន ២១ គណៈប្រតិភូបានផ្លាស់ប្តូរខ្លឹមសារស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្ម វិនិយោគ នវានុវត្តន៍ឌីជីថល បច្ចេកវិទ្យា ខ្សែសង្វាក់ផ្គត់ផ្គង់ ការប្រែប្រួលអាកាសធាតុ។

វេទិកាសេដ្ឋកិច្ច Horasis ចិន ​ឆ្នាំ២០២៤៖ ជំរុញសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-ចិន - ảnh 1ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ថ្លែងក្នុងពិធីបើកវេទិកា។ រូបថត៖ Thien Ly/VOV

ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha បានសង្កត់ធ្ងន់ថា វៀតណាមមានគុណសម្បត្តិជាច្រើនដើម្បីទាក់ទាញការវិនិយោគដូចជា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធសង្គម វប្បធម៌ អប់រំ ជាពិសេសប្រភពកម្លាំងពលកម្មដ៏សម្បូរ។
"យើងខ្ញុំសង្ឃឹមថា អាជីវកម្ម និងវិនិយោគិនឈានមុខគេ រួមទាំងសហគ្រាសចិន និងតំបន់ នឹងបន្តជ្រើសរើសវៀតណាមជាអាស័យដ្ឋានដែលអាចជឿទុកចិត្តបាន អាចធ្វើការជាមួយគ្នា និងបណ្តាក់ទុនរួមគ្នា ធ្វើផលិតកម្ម និងសម្រេចបានគោលដៅអភិវឌ្ឍន៍រួមគ្នា។ ចំពោះរដ្ឋាភិបាល យើងខ្ញុំប្តេជ្ញាជានិច្ចក្នុងការស្ថាបនា ផ្ទៀងស្តាប់និងឆ្ពោះទៅធុរកិច្ច ដើម្បីបង្កើតបរិយាកាសផ្លូវច្បាប់ប្រកបដោយតម្លាភាព ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន” ។

វេទិកាសេដ្ឋកិច្ច Horasis ចិន ​ឆ្នាំ២០២៤៖ ជំរុញសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-ចិន - ảnh 2គណៈប្រតិភូជាង ៧០០ នាក់បានចូលរួមវេទិកានេះ។ រូបថត៖ ធៀន លី/VOV

នាថ្ងៃដដែលនោះ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Binh Duong ដោយផ្តោតការពិភាក្សាលើដំណោះស្រាយលុបបំបាត់ឧបសគ្គ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ