វេទិកាសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៣ ប្រព្រឹត្តទៅក្នុងខែតុលា

(VOVWORLD) - នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំវេទិកាសេដ្ឋកិច្ចសហប្រតិបត្តិការ សហករណ៍ឆ្នាំ ២០២២ ជាមួយខេត្តក្រុងទាំង ៦៣ នៅទូទាំងប្រទេសតាមផ្ទាល់ និងអនឡាញ។
វេទិកាសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៣ ប្រព្រឹត្តទៅក្នុងខែតុលា - ảnh 1វេទិកាសេដ្ឋកិច្ចសហប្រតិបត្តិការ សហករណ៍ឆ្នាំ ២០២២

វេទិកាសេដ្ឋកិច្ចសហប្រតិបត្តិការ សហករណ៍ឆ្នាំ ២០២៣ ក្រោមប្រធានបទ "សុក្រិតគោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋ - កម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព និងសហករណ៍ក្នុងដំណាក់កាលថ្មី" ដែលគ្រោងនឹងប្រព្រឹត្តិទៅក្នុងខែតុលា។

កាលពីឆ្នាំទៅមិញ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំវេទិកាសេដ្ឋកិច្ចសហប្រតិបត្តិការ សហករណ៍ឆ្នាំ ២០២២ ជាមួយខេត្តក្រុងទាំង ៦៣ នៅទូទាំងប្រទេសតាមផ្ទាល់ និងអនឡាញ។ វេទិកានេះបានវាយតម្លៃជាមូលដ្ឋាន សត្យានុម័ត ទូលំទូលាយ និងស៊ីជម្រៅរាល់និន្នាការផ្លាស់ប្តូរឌីជីថល បរិយាកាស ផ្លាស់ប្តូរឌីជីថលជាតិ តម្រូវការសត្យានុម័តដែលចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីនៃគំរូសេដ្ឋកិច្ចនេះ ក៏ដូចជាលើកសំណើភារកិច្ច និងដំណោះស្រាយសំខាន់ៗដែលចាំបាច់ត្រូវអនុវត្តន៍នាពេលខាងមុខ។ ជាពិសេស ដំណោះស្រាយដែលបាននាំចេញគឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប្តេជ្ញាចិត្តផ្លាស់ប្តូរឌីជីថលរបស់វៀតណាម សំដៅផ្លាស់ប្ដូរបែបផែនគ្រប់គ្រង និងប្រតិបត្តិការនៃគំរូសេដ្ឋកិច្ចសមូហភាព និងសហករណ៍ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ