វេទិកាសេដ្ឋកិច្ចបូព៌ាឆ្នាំ ២០២២៖ រុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ី-ប៉ាស៊ីហ្វិក

(VOVWORLD) - តំណាងគណៈប្រតិភូមកពីប្រទេសជាច្រើនជុំវិញពិភពលោកបានប្រមូលផ្តុំគ្នានៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី ៧ (EEF-២០២២) ឆ្នាំ ២០២២ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែកញ្ញា។
វេទិកាសេដ្ឋកិច្ចបូព៌ាឆ្នាំ ២០២២៖ រុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ី-ប៉ាស៊ីហ្វិក - ảnh 1រូបភាព៖ tasnimnews

យោងតាមគណៈចាត់តាំងកម្មវិធី នៅក្នុងវេទិកាសេដ្ឋកិច្ចបូព៌ាឆ្នាំនេះ គណៈប្រតិភូនឹងពិភាក្សាអំពីការអភិវឌ្ឍន៍នៃតំបន់ចុងបូព៌ា ខឿនសេដ្ឋកិច្ចពិភពលោកនិងតំបន់ កិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាគន្លងដើម្បីជំនះពុះពារលើវិបត្តិ និងស្ថាបត្យកម្មថ្មីនៃពិភពលោក។ មានប្រធានបទចំនួនជាង ៣០ ផ្សេងៗគ្នា - ពីការផ្លាស់ប្តូរជាសកលនៅក្នុងខឿនសេដ្ឋកិច្ច និងខ្សែសង្វាក់ផ្គត់ផ្គង់ រហូតដល់វប្បធម៌ និងទឹកចិត្តស្នេហាជាតិនៃជំនាន់ក្រោយ។

នៅក្នុងលិខិតផ្ញើទៅកាន់អ្នកចូលរួមវេទិកា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់ថា ប្រធានបទសំខាន់នៃវេទិកាឆ្នាំនេះ គឺ "នៅលើ មាគ៌ាឈានទៅកាន់ពិភពលោកពហុប៉ូល"។ គំរូឯកប៉ូលដែលហួសសម័យកំពុងត្រូវបានជំនួសដោយកំរិតពិភពលោកថ្មី ដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃយុត្តិធម៌ និងសមភាព។ យោងតាមមេដឹកនាំរុស្ស៊ី វេទិកាសេដ្ឋកិច្ចបូព៌ាមានកេរ្តិ៍ឈ្មោះអន្តរជាតិខ្ពស់ និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងទំនាក់ទំនងធុរកិច្ច រវាងរុស្ស៊ី និងបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ