វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ពន្យារពេលកិច្ចប្រជុំប្រចាំឆ្នាំ

(VOVWORLD) - វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅថ្ងៃទី ២០ ខែធ្នូ បានប្រកាសពីការពន្យារពេលនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅខែមករាឆ្នាំ ២០២២ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ពន្យារពេលកិច្ចប្រជុំប្រចាំឆ្នាំ - ảnh 1(រូបថត៖ Reuters)

វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅថ្ងៃទី ២០ ខែធ្នូ បានប្រកាសពីការពន្យារពេលនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅខែមករាឆ្នាំ ២០២២ នៅទីក្រុងដាវ៉ូស(ស្វីស) ដោយសារតែការវិវត្តន៍ដែលមិនអាចទាយទុកជាមុននៃជំងឺរាតត្បាតកូវីដ១៩ ទាក់ទងនឹងវីរុសបំប្លែងថ្មី Omicron។ ជំនួសទៅវិញ សន្និសីទ WEF ឆ្នាំ២០២២ ដែលប្រមូលផ្តុំប្រមុខរដ្ឋ ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុននិងអាជីវកម្មមកពីជុំវិញពិភពលោក នឹងបានប្រព្រឹត្តិទៅនៅដើមរដូវក្តៅឆ្នាំ ២០២២ វិញ។

យោងតាមផែនការមុននោះ WEF នឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ នៅទីក្រុង Davos ក្រោមប្រធានបទ "រួមគ្នាធ្វើការ និងស្តារទំនុកចិត្តឡើងវិញ"។ សន្និសីទនេះ ត្រូវបានគេរំពឹងថានឹងដោះស្រាយបញ្ហាសេដ្ឋកិច្ច បរិស្ថាន នយោបាយ និងសង្គម ដែលបង្កើតឡើងដោយជំងឺរាតត្បាតកូវីដ-១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ