វេទិកាសេដ្ឋកិច្ចស្វីស-វៀតណាម ជឿជាក់លើភាពជោគជ័យនៃមហាសន្និបាតបក្សលើកទី១៤
(VOVWORLD) - ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយអ្នកយកព័ត៌មានប្រទេសស្វីស លោកស្រី Rachel Nguyen Isenschmid អគ្គលេខាធិការនៃវេទិកាសេដ្ឋកិច្ចស្វីស-វៀតណាម (SVEF) បានបញ្ជាក់ថា វេទិកានេះ តែងតែជឿទុកចិត្តលើភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយសង្ឃឹមថា មហាសន្និបាតនឹងធ្វើការសម្រេចចិត្តដ៏ទម្លុះទម្លាយ មានចក្ខុវិស័យរយៈពេលវែង និងលទ្ធភាពអនុវត្តន៍ខ្ពស់ សំដៅអនុវត្តសេចក្តីប្រាថ្នាសម្រាប់ប្រទេសវៀតណាមដ៏រុងរឿងនៅឆ្នាំ២០៤៥។
លោកស្រីមានការរំពឹងទុកខ្ពស់បំផុតចំពោះការសម្រេចចិត្តដែលជំរុញការផ្លាស់ប្តូរគំរូកំណើនដោយផ្អែកលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។ ប្រការនេះតម្រូវឱ្យមានកំណែទម្រង់ស្ថាប័នដ៏រឹងមាំ បង្កើតបរិយាកាសសម្រាប់សាកល្បងគោលនយោបាយ លើកទឹកចិត្តដល់ការអភិវឌ្ឍវិស័យឯកជន និងបង្កើតសហគ្រាសឈានមុខគេដែលមានការប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។
SVEF រំពឹងថា ការសម្រេចចិត្តរបស់មហាសន្និបាតបក្សលើកទី១៤ នឹងបន្តពង្រីកគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ កែលម្អគុណភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រើប្រាស់ភាពជាដៃគូយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព តាមនោះ ធ្វើឲ្យវៀតណាមពីសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ទៅជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់ ជាមួយនឹងកិត្យានុភាពនិងតួនាទីកាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិនៅឆ្នាំ២០៤៥៕