វេទិកាស្ដីពី៖ការអភិវឌ្ឍន៍មណ្ឌលសេដ្ឋកិច្ចផ្ដាច់មុខពិភពលោកនឹងត្រូវបានរៀបចំឡើងនៅខេត្ត QUANG NINH


          (VOV)_ វេទិកាស្ដីពី៖ការអភិវឌ្ឍន៍មណ្ឌលសេដ្ឋកិច្ចផ្ដាច់មុខពិភព​លោក ​នឹង ប្រព្រឹត្តទៅនាថ្ងៃទី ២០ និងទី២១ មិនា ដោយគណៈកម្មាធិកា​រ​រៀបចំសិក្ខា​សាលា អន្តរជាតិខេត្ត QUANG NINH(វៀតណាម) និង ​មជ្ឈមណ្ឌលស្រាវជ្រាវមណ្ឌល សេដ្ឋកិច្ចផ្ដាច់មុខចិន នៃមហាវិទ្យាល័យ Shenzhen​ ខេត្តហ្វាទុង (ចិន)រៀបចំឡើង។

វេទិកាស្ដីពី៖ការអភិវឌ្ឍន៍មណ្ឌលសេដ្ឋកិច្ចផ្ដាច់មុខពិភពលោកនឹងត្រូវបានរៀបចំឡើងនៅខេត្ត QUANG NINH - ảnh 1
ខេត្ត Quang Ninh មានគោលបំណងនាំយកបទពិសោធន៍របស់​ពិភពលោក ក្នុងការកសាងមណ្ឌលសេដ្ឋកិច្ចផ្ដាច់មុខ (http://vneconomy.vn/)

          វេទិកានេះជាឱកាសដើម្បីបណ្ដាស្ថាប័នមជ្ឈឹមរបស់វៀតណាម  ខេត្ត Quang
Ninh និងមណ្ឌលផ្សេងៗ អង្គការ អង្គភាពអាជីវកម្ម បណ្ដា​អ្នកវិទ្យាសាស្ត្រអន្តរជាតិ ផ្លាស់ប្តូរអំពីរាល់ព័ត៍មានដែលទាក់ទិនទៅដល់​ដំណើការ​កសាងនិងអភិវឌ្ឍន៍រូប
សណ្ឋាន មណ្ឌលសេដ្ឋកិច្ចផ្ដាច់មុខ ​មណ្ឌលសេដ្ឋកិច្ចសេរីភាពលើទូទាំង ពិភព លោកក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ ដែលក្នុងនោះមានបទពិសោធន៍ និងឱកាស
អភិវឌ្ឍន៍មណ្ឌលសេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម។ 

          លោក Vu Ngoc Giao ប្រធានគណៈកម្មាធិការឃោសនាអប់រំ ​គណៈកម្មាធិការ
បក្សខេត្ត Quang Ninh បានអោយដឹងថា៖

          “ ខេត្ត Quang Ninh មានគោលបំណងនាំយកបទពិសោធន៍របស់​ពិភពលោក 
ក្នុង ការកសាងមណ្ឌលសេដ្ឋកិច្ចផ្ដាច់មុខ ដែលពិភពលោកបានអនុវត្តក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅ។ ប្រព័ន្ធនយោបាយទាំងមូលរបស់​ខេត្ត Quang Ninh ប្តេជ្ញាចិត្តកសាង
មណ្ឌល សេដ្ឋកិច្ចផ្ដាច់មុខ និង​ចាត់ទុកថា៖​នេះគឺជាឱកាសដើម្បីខេត្ត Quang Ninh
បោះជំហាន​អភិវឌ្ឍន៍យ៉ាងខខ្លាំងក្លា៕​”

ប្រតិកម្មទៅវិញ

ផ្សេងៗ