វេទិកាស្ដីពីខ្សែចង្វាក់ផ្គត់ផ្គង់អាស៊ីឆ្នាំ ២០១៩៖ ឌីជីថល​ពិភពលោក​តាមរយៈ​ខ្សែចង្វាក់ផ្គត់ផ្គង់

(VOVWORLD) -វេទិកានេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកញ្ញា។ ព្រឹត្តិការណ៍នេះបានធ្វើឡើង ក្នុងបរិបទ ដែលមានសហគ្រាសប្រើប្រាស់បច្ចេកវិទ្យា ជឿន លឿនកាន់តែច្រើន ដើម្បីជំរុញវិធីសាស្រ្តផលិតកម្មនិង ចែក ចាយថ្មីតាមរយៈឧបករណ៍និងរ៉ូបូត ដោយស្វ័យប្រវត្តិ។
វេទិកាស្ដីពីខ្សែចង្វាក់ផ្គត់ផ្គង់អាស៊ីឆ្នាំ ២០១៩៖ ឌីជីថល​ពិភពលោក​តាមរយៈ​ខ្សែចង្វាក់ផ្គត់ផ្គង់ - ảnh 1ខ្សែចង្វាក់ផ្គត់ផ្គង់ (រូបថត៖ THX/TTXVN) 

នាព្រឹកថ្ងៃទី ១០ ខែកញ្ញា វេទិកាស្ដីពីខ្សែចង្វាក់ផ្គត់ផ្គង់អាស៊ីឆ្នាំ ២០១៩ បានបើកនៅមជ្ឈមណ្ឌលសន្និសីទ នៅមណ្ឌលសម្រាកលំហែកាយ Resorts World Singapore ដោយប្រធានបទ ឌីជីថលពិភពលោកតាមរយៈខ្សែចង្វាក់ផ្គត់ផ្គង់។ នេះគឺជាព្រឹត្តិការណ៍មួយ ដ៏ធំបំផុតរបស់តំបន់ ដោយទាក់ទាញការចូលរួមរបស់អ្នកជំនាញជាង ១៥០០ នាក់ និងប្រតិភូមកពីប្រទេសនានានៅលើពិភពលោក។ វេទិកានេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកញ្ញា។ ព្រឹត្តិការណ៍នេះបានធ្វើឡើង ក្នុងបរិបទ ដែលមានសហគ្រាសប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនកាន់តែច្រើន ដើម្បីជំរុញវិធីសាស្រ្តផលិតកម្មនិងចែកចាយថ្មីតាមរយៈឧបករណ៍និងរ៉ូបូត ដោយស្វ័យប្រវត្តិ។

ទាក់ទងនឹងប្រទេសវៀតណាម លោក Paul Lim សហប្រធាននៃវេទិកាខ្សែចង្វាក់ផ្គត់ផ្គង់អាស៊ីឆ្នាំ ២០១៩ បាននិយាយថាសហគ្រាសជាច្រើនកំពុងផ្លាស់ប្តូរទីតាំងផលិតកម្មចេញពីចិន ទៅវៀតណាមវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ