វេទិកាសហគ្រាសវៀតណាម-កូរ៉េខាងត្បូង

(VOVWORLD) - នារសៀលថ្ងៃទី២៣ មីនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅវេទិកាសហគ្រាសវៀតណាម-កូរ៉េខាងត្បូង ក្នុងឱកាសដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in មកវៀតណាម។

  នារសៀលថ្ងៃទី២៣ មីនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅវេទិកាសហគ្រាសវៀតណាម-កូរ៉េខាងត្បូង ក្នុងឱកាសដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in មកវៀតណាម។

        អញ្ជើញថ្លែងមតិនៅវេទិកានេះ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang សង្កត់ធ្ងន់ថា នេះជាព្រឹត្តិការណ៍សំខាន់និងជាឱកាសដ៏ថ្លៃថ្លា ដើម្បីសហគមន៍សហគ្រាសនៃប្រទេសទាំងពីរក្រឡែកមើលឡើងវិញពីលទ្ធផលនៃកិច្ចសហប្រតិបតិ្តការក្នុងអំឡុង២៥ឆ្នាំកន្លងមក ព្រមទាំងចែករំលែកទស្សនៈវិស័យ យថាទស្សន៍និងឱកាសសហប្រតិបតិ្តការអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី។

        “អនាគតនៃទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិងកូរ៉េខាងត្បូងពឹងផ្អែកទៅលើទស្សនៈវិស័យ ស្មារតីឈានឡើងនិងការច្នៃប្រឌិត ភាពស្វាហាប់នៃសហគមន៍សហគ្រាសនៃប្រទេសទាំងពីរ។ យើងខ្ញុំមានគោលបំណងថា សហគមន៍សហគ្រាសនៃប្រទេសទាំងពីរបន្តចែករំលែកនូវការផ្ដួចផ្ដើមគំនិតថ្មី ដំណោះស្រាយច្នៃប្រឌិត ពង្រីកឧត្តមភាពនិងសក្ដានុភាព ដើម្បីតភ្ជាប់គ្នាយ៉ាងស្អិតរមួតក្នុងវិស័យសេដ្ឋកិច្ច រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូង”។

        ថ្លែងមតិនៅវេទិកានេះដែរ ប្រធានាធិបតីលោក Moon Jae-in បានវាយតំលៃថា វៀតណាមជាប្រទេសស្វាហាប់មួយដោយចំនួនប្រជាជនភាគច្រើនមានអាយុត្រឹមតែ៣០ឆ្នាំប៉ុណ្ណោះ។ វៀតណាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃតំបន់អាស៊ាន ដោយល្បឿនកំណើនសេដ្ឋកិច្ចជាមធ្យមគឺ៦%ជារៀងរាល់ឆ្នាំ។ នាបច្ចុប្បន្ន វៀតណាមជាដៃគូមួយក្នុងចំណោមដៃគូធំបំផុតទាំង៤របស់កូរ៉េខាងត្បូង ហើយកូរ៉េខាងត្បូងក៏ជាវិនិយោគិនធំបំផុតនៅវៀតណាមដែរ។ ប្រទេសទាំងពីរបានដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១០០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ