វេទិកាសហប្រតិបត្តិការកសិកកម្មវៀតណាម-ជប៉ុន
![វេទិកាសហប្រតិបត្តិការកសិកកម្មវៀតណាម-ជប៉ុន - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_09_28/vn nhat ban.jpg) |
ទិដ្ឋភាពនៃវេទិកា |
(VOVworld)-“ វេទិកាសហប្រតិបត្តិការកសិកកម្មវៀតណាម-ជប៉ុន”បានបើកនា
រសៀល ថ្ងៃទី២៧កញ្ញានៅទីក្រុងហាណូយ សំដៅផ្លាស់ប្តូរព័ត៌មាននិងចែករំលែក
បទពិសោធន៍ អំពីឱកាសវិនិយោគ ការតភ្ជាប់រវាងអង្គភាពអាជីវកម្មនៃប្រទេស
ទាំងពីរលើវិស័យកសិ កម្ម។ យោងតាមការពិនិត្យទូទៅនៅវេទិកានេះសរឲ្យឃើញ
ថា ការវិនិយោគលើវិស័យ កសិកម្មនៅជួបការលំបាកជាច្រើន ដូចជាប្រភពទុននៅ
មានគំហិត និងហានិភ័យ ដោយគ្រោះធម្មជាតិនិងទីផ្សារនៅកើតមានឡើង។ តាម
នោះការលើកទឹកចិត្តនិងបង្ក លក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មឯកជន
ចូលរួមការវិនិយោគផ្ទាល់ តភ្ជាប់ គ្នាគឺមានអត្ថន័យសំខាន់ណាស់។ ដូច្នេះ អង្គភាព
អាជីវកម្មជប៉ុន បានសម្តែងក្តីសង្ឃឹម ថា វៀតណាមនឹងបន្តកែលំអរបរិយាកាសវិនិ
យោគ កែទម្រង់បែបបទរដ្ឋបាល និងបង្ក លក្ខណៈងាយស្រួល សម្រាប់ជម្រុញការ
តភ្ជាប់រវាងអង្គភាពអាជីវកម្មនៃប្រទេសទាំង ពីរវៀតណាមនិងជប៉ុន៕