វេទិកាអង្គភាពអាជីវកម្មបារាំង-វៀតណាមបើក នៅទីក្រុងហូជីមិញ

  (VOV)_ វេទិកាអង្គភាពអាជីវកម្មបារាំង-វៀតណាម  ជាព្រឹត្តិការណ៍​ដើម​ដំបូង  របស់ឆ្នាំមិត្តភាព បារាំង-វៀតណាម ត្រូវបានបើកនាព្រឹកថ្ងៃទី ៨​មេសា​ នៅទីក្រុងហូ
ជីមិញ  (ភាគខាងត្បូងវៀតណាម)។ វេទិកាប្រព្រឹត្តទៅ​ក្នុងរយះពេល២ថ្ងៃ ( ទី៨ និង ទី៩ មេសា) ដោយមានជំនួបចំនួន១០០០ ជា​មួយបណ្ដាអង្គភាពអាជីវកម្មវៀតណាម
ចំនួន​៥០០អង្គភាព ជំនួបប្រាស្រ័យនិងពិគ្រោះ​យោបល់ជាមួយអ្នកជំនាញការទីផ្សារ វៀតណាមចំនួន២០រូប…ជាដើម។ ​ថ្លែងមតិនៅពិធីបើក លោក Le Hoang Quan ប្រធានគណះកម្មាធិការ​ប្រជាជនទីក្រុងហូជីមិញ បានលើកច្បាស់ថា÷

          “ វេទិកាអង្គភាពអាជីវកម្មបារាំង-វៀតណាមមានអត្ថន័យ​ដ៏សែន​សំខាន់​ ​គូស សញ្ញាចាប់ផ្ដើមអោយសកម្មភាពជួបប្រាស្រ័យវប្បធម៌ ​សិល្បះ​នានា ​ដ៏​សម្បូរ​បែប 
ដែលនឹង​បានរៀបចំឡើងនៅវៀតណាម ​ក្នុងនោះមាន​ទីក្រុងហូជីមិញ ក្នុងឱកាស
រំលឹក ខួបអនុស្សាវរីយ៍លើកទី ៤០ ទិវាបង្កើត​ទំនាក់ទំនងការទូតវៀតណាម-បារាំង។ ខ្ញុំជឿជាក់ថា÷ វេទិកានេះនឹង​​ជា​ឱកាស ​ដើម្បីអង្គភាពអាជីវកម្មនៃភាគីទាំងពីផ្លាស់
ប្តូរព័ត៍មាន និង​ស្វែងរក​ឱកាសសហប្រតិបត្តិការក្នុងរយះពេលខាងមុខនេះ។ ខ្ញុំជឿ ជាក់ថា÷ ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងបារាំងជាមួយវៀតណាមនិយាយ
រួម និងជាមួយទីក្រុងហូជីមិញនិយាយដោយឡែកនឹងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕” 

 វេទិកាអង្គភាពអាជីវកម្មបារាំង-វៀតណាមបើក នៅទីក្រុងហូជីមិញ - ảnh 1
វេទិកាអង្គភាពអាជីវកម្មបារាំង-វៀតណាម(http://www.daibieunhandan.vn/)


ប្រតិកម្មទៅវិញ

ផ្សេងៗ