វេទិកាអង្គភាពអាជីវកម្មវៀតណាមឆ្នាំ២០១៦បានបើកនៅទីក្រុងហាណូយ

វេទិកាអង្គភាពអាជីវកម្មវៀតណាមឆ្នាំ២០១៦បានបើកនៅទីក្រុងហាណូយ - ảnh 1
ទិដ្ឋភាពនៃពិធីបើកវេទិកាអង្គភាពអាជីវកម្មប្រចាំឆ្នាំ២០១៦
(រូបថតៈ Thống Nhất/TTXVN)

(VOVworld)-“លើកកំពស់តួនាទីរបស់តំបន់សេដ្ឋកិច្ចឯកជន បង្កើនកិច្ចសហប្រតិ
បត្តិ​ការរវាងអង្គភាពអាជីវកម្មក្នុងនិងក្រៅប្រទេសដើម្បីការអភិវឌ្ឍន៍របស់ខឿន
សេដ្ឋកិច្ច វៀតណាម”។នេះជាប្រធានបទនៃវេទិកាអង្គភាពអាជីវកម្មវៀតណាមឆ្នាំ
២០១៦ដែល ប្រព្រឹត្តទៅនាថ្ងៃទី៥ធ្នូនៅទីក្រុងហាណូយ។ វេទិកានេះបានប្រព្រឹត្ត
ទៅក្នុងបរិបទដែល ខឿនសេដ្ឋកិច្ចជាតិមានសញ្ញាវិជ្ជមាន ជាពិសេសក្រៅ​ការដែល
រដ្ឋាភិបាលអនុវត្តការ ងារកែលំអរបរិយាកាសធ្វើអាជីវកម្មដូចជា ដាក់ជូនរដ្ឋសភា
ធ្វើវិសោធនកម្មច្បាប់ជួយ ឧបត្ថម្ភអង្គភាពអាជីវកម្មធុនតូចនិងមធ្យម និងលុបបំ
បាត់លក្ខ័ណ្ឌធ្វើអាជីវកម្មរាប់ពាន់ ដែលមិនសមហេតុសមផលជាដើម។ លោក Vu
Tien Loc ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមនិងជាអធិបតីវេទិកា
អង្គភាពអាជីវកម្មវៀតណាមបានឲ្យ ដឹងថា៖

        “ខណៈដែលយើងនាំចេញគោលនយោបាយអនុគ្រោះចំពោះការវិយោគពី
 បរទេសនិងអំពាវនាវការវិនិយោគពីបរទេសនោះ​ យើងបានរំពឹងទុកថា ការវិនិ
យោគនេះមិនត្រឹមតែរួមចំណែកទៅក្នុងការនាំចេញនិងបង្កើតការងារធ្វើប៉ុណ្ណោះទេ
 ថែម ទាំងរីកសាយភាយក្នុងខឿនសេដ្ឋកិច្ចវៀតណាមទាំងមូលទៀតផង។ វិនិយោគ
បរទេស នឹងរួមដំណើរជាមួយអង្គភាពអាជីវកម្មជាតិអភិវឌ្ឍន៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ