វេទិកា​៖អនាគតនគរវៀតណាម-សកម្មភាពនាសព្វថ្ងៃ

  (VOV)_ដោយប្រធានបទ៖” អនាគត នគរវៀតណាម-សកម្មភាពនាសព្វថ្ងៃ 
“ វេទិកា​នគរវៀតណាម ត្រូវបានបើក ថ្ងៃទី ៣០តុលា នៅទីក្រុង​ហា​ណូយ​។ ​សន្និ សីទបានប្រមូលផ្តុំពិភាក្សា ទៅលើប្រធានបទ​ដូចជា៖ ​អភិវឌ្ឍន៍នគរ​អេកូឡូស៊ី​ ទប់ ទល់នឹងការប្រែប្រួលអាកាសធាតុ តួនាទី ​សមត្ថ​ភាព​របស់រដ្ឋអំណាចតំបន់  ក្នុង
ការ គ្រប់គ្រង អភិវឌ្ឍន៍នគរ និងបញ្ហាប្រកួតប្រជែងស្មោះត្រង់ ប្រមូលផ្តុំ កម្លាំង សំរាប់ការអភិវឌ្ឍន៍ លើកកំរិតទីក្រុង។ បណ្ដាប្រធាន​បទនេះតភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយការអនុវត្តគោលដៅនានា ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍នគររបស់វៀតណាម។ គិតដល់ខែកញ្ញាឆ្នាំ២០១២ បណ្ដាញ់នគរបាននិងកំពុងអភិវឌ្ឍន៍ ជាមួយនគរ
ចំនួន៧៦០ អាត្រានគរូបនីយកម្មជាង ៣១% តាមការព្យាករណ៍នឹងទទួលបាន
៤៥% ក្នុងរយះពេល ១០ឆ្នាំខាងមុខនេះ។ តំបន់ទីក្រុងបានរួមវិភាគទានជាប្រចាំ ឆ្នាំ ចំនួន ៧០-៧៥​%នៃ​ GDP របស់វៀតណាម-ជាកម្លាំងចលករដើម្បីអភិវឌ្ឍន៍សេដ្ឋ
កិច្ច​ ជំរុញ​ការ​ផ្ទេរ​ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច រៀចំប្រព័ន្ធពលករឡើងវិញ នៅតំបន់​
និមួយៗ ​និង​ក្នុងទូទាំងប្រទេស៕

វេទិកា​៖អនាគតនគរវៀតណាម-សកម្មភាពនាសព្វថ្ងៃ - ảnh 1
អភិវឌ្ឍន៍​ទី​ក្រុង​អេកូឡូស៊ីក ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ (internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ