វិទ្យុបង្កើតជំនឿជាក់និងការបំផុសគំនិតដល់មហាជន

(VOVWORLD) -  ថ្ងៃទី ១៣ ខែកុម្ភៈ គឺជាទិវាវិទ្យុពិភពលោក (WRD)។ WRD ត្រូវបានប្រកាសជាលើកដំបូងនៅក្នុងសន្និសីទពេញអង្គនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) លើកទី ៣៦ (ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០១១) ក្នុងបំណងលើកតម្កើងតួនាទីរបស់វិទ្យុក្នុងជីវភាពសម័យទំនើប។ 
វិទ្យុបង្កើតជំនឿជាក់និងការបំផុសគំនិតដល់មហាជន - ảnh 1លោក Ngo Minh Hien អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម។ (រូបថត៖ VTC)

យោងតាមលោក Ngo Minh Hien អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាមបានឲ្យដឹងថា នៅប្រទេសវៀតណាម កម្មវិធីផ្សាយសម្លេងពិសេសៗបានក្លាយទៅជាម្ហូបអាហារខាងស្មារតីដែលមិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃរបស់មិត្តអ្នកស្តាប់ ហើយទាក់ទាញយុវជនកាន់តែច្រើន។ វិទ្យុ សម្លេងវៀតណាមមានកម្មវិធី និងខ្លឹមសារដ៏សម្បូរបែប និងប្រកបដោយភាពច្នៃប្រឌិតដើម្បីស្របតាមចំណង់ចំណូលចិត្តរបស់មិត្តអ្នកស្តាប់ តាមនោះបញ្ជាក់ពីឋានៈ និងតួនាទីដ៏ធំធេងនៃផ្នែកវិទ្យុក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិ។ លោក Ngo Minh Hien បានសង្កត់ធ្ងន់ថា៖

“យើងបានយល់ឃើញថា ជួរអ្នកយកព័ត៌មាន និងអ្នកនិពន្ធត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត មានគំនិតច្នៃប្រឌិត ដើម្បីផលិតបាននូវកម្មវិធីដែលអាចរួមដំណើរជាមួយមិត្តអ្នកស្តាប់។ សំខាន់ជាងនេះទៅទៀត យើងត្រូវផ្លាស់ប្ដូរថ្មីវិធីផ្សព្វផ្សាយព័ត៌មាន ហើយវិទ្យុត្រូវតែមានលក្ខណៈស្និទ្ធស្នាល ទំនើប និងអន្តរកម្មថែមទៀត ដើម្បីឱ្យមិត្តអ្នកស្តាប់អាចទទួលបានព័ត៌មានទាំងអស់តាមរយៈវិធីលឿនបំផុត ងាយយល់បំផុត និងមានប្រសិទ្ធភាពបំផុត។ យើងខ្ញុំមានជំនឿជាក់យ៉ាងមុតមាំចំពោះអនាគតរបស់ផ្នែកវិទ្យុនិងវិទ្យុសម្លេងវៀតណាម ដែលក្នុងរយៈពេល ៨០ ឆ្នាំនៃការអភិវឌ្ឍ បន្តជាស្ពានតភ្ជាប់រវាងបក្ស និងប្រជាជន”។

ដើម្បីអបអរសាទរទិវាវិទ្យុពិភពលោក ក្នុងឆ្នាំ ២០២៤ នេះ វិទ្យុសម្លេងវៀតណាម បានរៀបចំការប្រឡងការសរសេរស្ដីពីវិទ្យុសម្រាប់មិត្តអ្នកស្តាប់ដោយប្រធានបទ "វិទ្យុ - មួយសតវត្សរ៍នៃការបម្រើព័ត៌មាន ការកម្សាន្ត និងការអប់រំ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ