វិទ្យុសម្លែងវៀតណាមដាក់ឲ្យដំណើរការកាណាល់ VOV ចរាចរណ៍មេគង្គ FM 90MHz

(VOVWORLD) -នាថ្ងៃទី ១៤ កក្ដដា វិទ្យុសម្លែងវៀតណាម (VOV) រួមសហការជាមួយវិទ្យុផ្សាយសម្លែង - ទូរទស្សន៍ទីក្រុង Can Tho (ភាគខាងត្រូងវៀតណាម) រៀបចំពីធីប្រកាសផ្សាយសម្លេង FM កាណាល់ផ្សាយសម្លេងមេគង្គ FM ប្រេកង់ 90MHz នៅតំបន់វាលសណ្ដទន្លេ Cuu Long។ 
វិទ្យុសម្លែងវៀតណាមដាក់ឲ្យដំណើរការកាណាល់ VOV ចរាចរណ៍មេគង្គ FM 90MHz - ảnh 1 វិទ្យុសម្លែងវៀតណាមដាក់ឲ្យដំណើរការកាណាល់ VOV ចរាចរណ៍មេគង្គ FM 90MHz (internet)

    នាថ្ងៃទី ១៤ កក្ដដា វិទ្យុសម្លែងវៀតណាម (VOV) រួមសហការជាមួយវិទ្យុផ្សាយសម្លែង - ទូរទស្សន៍ទីក្រុង Can Tho (ភាគខាងត្រូងវៀតណាម) រៀបចំពីធីប្រកាសផ្សាយសម្លេង FM កាណាល់ផ្សាយសម្លេងមេគង្គ FM ប្រេកង់ 90MHz នៅតំបន់វាលសណ្ដទន្លេ Cuu Long។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាម បានលើកច្បាស់ថា វាលសណ្ដទន្លេ Cuu Long ជាទីតាំងភូមិសាស្ត្រដោយមានប្រជាជនចំនួន ១៨ លាននាក់។ ការដែលផ្សាយជាផ្លូវការកាណាល់មេគង្គ FM 90 MHz គឺវិទ្យុសម្លេងវៀតណាមមានបំណងកសាងកាណាល់ផ្សាយសម្លេងដោយឡែក ពោរពេញដោយអត្តសញ្ញាណនៅតំបន់វាលសណ្ដទន្លេ Cuu Long ព្រមទាំងនាំមកនូវព័ត៌មានដែលមានផលប្រយោជន៍ស្ដីពីចរចរណ៍ វប្បធម៌ ជាដើម។

     “បន្តជោគជ័យរបស់ VOV  ចរាចរណ៍ហាណូយ VOV  ចរាចរណ៍ទីក្រុងហូជីមិញ នោះ VOV  ចរាចរណ៍វាលសណ្ដទន្លេ Cuu Long ដោយមានឈ្មោះថា មេគង្គ FM ដែលត្រូវបានរំពឹងថានឹងក្លាយជាផលិតផលគួរឲ្យទាក់ទាញ មានកិត្យានុភាព បម្រើជូនមិត្តអ្នកស្ដាប់ជាង ២០ លាននាក់នៅខេត្ត ក្រុងចំនួន ១៣ នៃតំបន់ភូមិភាគខាងត្បូងវៀតណាម។ មេគង្គ FM ត្រូវបានផ្សាយនៅ Can Tho ហើយមានសេវាគ្របដណ្ដប់នៅតំបន់វាលសណ្ដទន្លេ Cuu Longទាំងមូល។វិទ្យុសម្លេងវៀតណាមមានបំណងថាកាណាល់ផ្សាយមេគង្គ FM នឹងនាំមកនូវព័ត៌មានសរុប រស់រវើកស្ដីពីវប្បធម៌ សេដ្ឋកិច្ច ការកំសាន្ត ហើយជាមិត្តរួមដំណើរស្និទ្ធស្នាលជាមួយប្រជាជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ