វិទ្យុសម្លេងវៀតណាមនិងក្លឹបអ្នកកាសែតកម្ពុជាបង្កើនកិច្ចសហប្រតិបតិ្តការ

(VOVWORLD) - នារសៀលថ្ងៃទី៤ ខែតុលា នៅទីស្នាក់ការវិទ្យុសម្លេងវៀតណាម រដ្ឋធានីហាណូយ អគ្គនាយករងវិទ្យុសម្លេងវៀតណាមលោក Vu Hai បានទទួលជួបពិភាក្សារជាមួយគណៈប្រតិភូនៃក្លឹបអ្នកកាសែតកម្ពុជាដឹកនាំដោយលោក ពុយ គា អគ្គលេខាធិការនៃក្លឹបអ្នកកាសែតកម្ពុជាផងដែរ។ 
វិទ្យុសម្លេងវៀតណាមនិងក្លឹបអ្នកកាសែតកម្ពុជាបង្កើនកិច្ចសហប្រតិបតិ្តការ - ảnh 1 អគ្គនាយករង VOV លោក Vu Hai និងអគ្គលេខាធិការនៃក្លឹបអ្នកកាសែតកម្ពុជាលោក ពុយ គា រួមទាំងគណៈប្រតិភូនៃភាគីទាំងពីរ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ លោក Vu Hai បានធ្វើការឧទ្ទេសនាមអំពីវិទ្យុសម្លេងវៀតណាម។ មុននេះ វិទ្យុសម្លេងវៀតណាមត្រឹមតែជាវិទ្យុរ៉ាឌីយ៉ូតែប៉ុណ្ណោះ ប៉ុន្តែនាបច្ចុប្បន្នបានក្លាយទៅជាស្ថាប័នសារព័ត៌មានពហុមេឌា ដោយមានបណ្តាញផ្សាយសម្លេងចំនួន១៧ បណ្តាញទូរទស្សន៍ចំនួន៨ កាសែតអេឡិចត្រូនិកចំនួន២និងកាសែតបោះពុម្ភ១ទៀត ផង។ អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាមលោក Vu Hai បានឲ្យដឹងថា៖ “នាបច្ចុប្បន្ន វិទ្យុសម្លេងវៀតណាមកំពុងផ្សាយរលកធាតុអាកាសចម្ងាយខ្លី ចម្ងាយមធ្យម។ វិទ្យុសម្លេងវៀតណាមក៏មានកម្មវិធីផ្សាយជាភាសាបរទេសចំនួន១២ ក្នុងនោះមានកម្មវិធីផ្សាយជាភាសាខ្មែរដែរ។ វិទ្យុក៏បានបើកស្ថាប័នតំណាងអចិន្ត្រៃយ៍នៅឯបរទេស ក្នុងនោះមានស្ថាប័នតំណាងអចិន្ត្រៃយ៍នៅព្រះរាជាណាចក្រកម្ពុជា។ ចំពោះកិច្ចសហប្រិតបត្តិការអន្តរជាតិនោះគឺ វិទ្យុសម្លេងវៀតណាមមានទំនាក់ទំនងជាមួយវិទ្យុសម្លេងនិងទូរទស្សន៍ចំនួន៦០និងអង្គការផ្សាយសម្លេងនិងទូរទស្សន៍ជាច្រើនទៀតលើទូទាំងពិភពលោក ព្រមទាំងជាសមាជិកសកម្មមួយនៃសមាគមន៍ផ្សាយសម្លេងនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក”។

ចំណែកឯ អគ្គលេខាធិការនៃក្លឹបអ្នកកាសែតកម្ពុជាលោក ពុយ គា បានឲ្យដឹងថា ក្លឹបអ្នកកាសែតកម្ពុជាត្រូវបានបង្កើតឡើងក្នុងរយៈពេល១៨ឆ្នាំកន្លងមក។ នា បច្ចុប្បន្ន ក្លឹបមានសមាជិកប្រមាណ៣៤១នាក់។ លោក ពុយ គា ក៏បានសម្ដែងនូវក្ដីសប្បាយរីករាយដោយបានទៅទស្សនា និងជួបធ្វើការជាមួយវិទ្យុសម្លេង វៀតណាម ដើម្បីអាចសិក្សារៀនសូត្របទពិសោធន៍នៃវិទ្យុសម្លេងវៀតណាមផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ