វិទ្យុសម្លេងវៀតណាមបានបង្ហាញមុខប៉ុស្តិ៍ទូរទស្សន៍ឯកទេសស្តីពី វប្បធម៍-ទេសចរណ៍

(VOVWORLD) - នាយប់ថ្ងៃទី ៥ ខែ ធ្នូ នៅទីក្រុង Ho Chi Minh វិទ្យុសម្លេងវៀតណាម បានសហការជាមួយក្រសួងវប្បធម៍ កីឡានិង ទេសចរណ៍ បាន រៀបចំពិធីបង្ហាញមុខប៉ុស្តិ៍ទូរទស្សន៍ឯកទេស វប្បធម៍-ទេសចរណ៍ (Vietnam Journey)។
វិទ្យុសម្លេងវៀតណាមបានបង្ហាញមុខប៉ុស្តិ៍ទូរទស្សន៍ឯកទេសស្តីពី វប្បធម៍-ទេសចរណ៍ - ảnh 1ទិដ្ឋភាពនៃពិធីបង្ហាញមុខ


 
នៅក្នុងពិធីនេះ លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេង វៀតណាមបានអោយដឹងថា ប៉ុស្តី៍ទូរទស្សន៍វប្បធម៍ ទេសចរណ៍ VietNam Journey បានប្រសូត្រឡើងសំដៅអនុវត្តប្រកបដោយ ប្រសិទ្ធភាពស្តីពីការកសាង និង អភិវឌ្ឍន៍វប្បធម៍ ប្រជាជនវៀតណាម ហើយឆ្លើយតបតម្រូវការនៃការអភិវឌ្ឍន៍ប្រទេស ប្រកបដោយ ចីរភាព អភិវឌ្ឍន៍ទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ជម្រុញការឃោសនា ផ្សព្វផ្សាយការយល់ដឹងស្តីពីវប្បធម៍ ទេសចរណ៍ក្នុង សង្គម។

ប៉ុស្តី៍ទូរទស្សន៍ឯកទេស វប្បធម៍ ទេសចរណ៍ Vietnam Journey គឺប៉ុស្តី៍ទូរទស្សន៍ប្រើបច្ចេកវិទ្យាអន្តរកម្មដោយផ្ទាល់ពហុលំហ និង ពហុគ្រឹះស្ថាន ជាដំបូងនៅវៀតណាម។ ចាប់ពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ Vietnam Journey បានផ្សព្វផ្សាយ HD ជាផ្លូវការ ២៤/២៤ ម៉ោងក្នុងថ្ងៃ លើបណ្តាមូលដ្ឋានធំៗ នៅវៀតណាមដូចជា VTV Cab, SCTV, KTS VTC, MobiTV, FPT, My TV, Next Media ជាដើម។ កម្មវិធិឆ្នើមមួយចំនួន លើ Vietnam Journey រួមមាន ភាពស្រស់ស្អាត់របស់វៀតណាម លំហវប្បធម៍វៀតណាម ខ្ញុំធ្វើទេសចរណ៍ ទៅជាមួយមួកស្លឹក រឿងរបស់បេះដូង ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ