វិទ្យុសម្លេងវៀតណាមប្រគល់ពានរង្វាន់ “ការប្រឡងស្វែងយល់អំពី APEC វៀតណាម២០១៧”

(VOVWORLD) -វិទ្យុសម្លេងវៀតណាមបានរៀបចំពិធីប្រគល់ពានរង្វាន់លើកទី១ នៃ “ការប្រឡង ស្វែងយល់អំពី APEC វៀតណាម ២០១៧” នាព្រឹកថ្ងៃទី២៥តុលា នៅមជ្ឈ មណ្ឌលផ្សាយសម្លេងជាតិ លេខ៥៨វិថី Quan Su រដ្ឋធានីហាណូយ។ 
វិទ្យុសម្លេងវៀតណាមប្រគល់ពានរង្វាន់ “ការប្រឡងស្វែងយល់អំពី APEC វៀតណាម២០១៧” - ảnh 1ទិដ្ឋភាពនៃពិធីប្រគល់ពានរង្វាន់ 

ការប្រឡងនេះគឺ សំដៅលើកទឹកចិត្តឲ្យប្រជាជនលើទូទាំងប្រទេស ចូលរួមការស្វែងយល់អំពី APEC ក៏ដូចជារាល់សកម្មភាពក្នុងក្របខ័ណ្ឌវេទិកានេះ ដើម្បីមានការយល់ដឹងបន្ថែមអំពី ព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់បំផុតរបស់វៀតណាមក្នុងឆ្នាំ២០១៧នេះ។ ត្រូវ បានបំផុសចាប់ពីថ្ងៃទី១តុលាឆ្នាំ២០១៧ រហូតមកដល់ពេលនេះ ការប្រឡងទទួល បានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីមិត្តអ្នកស្តាប់របស់វិទ្យុសម្លេងវៀតណាម និយាយដោយឡែកក៏ដូចជាប្រជាជនទូទាំងប្រទេសនិយាយរួមផងដែរ។ លោក Vu Hai អគ្គនាយករង វិទ្យុសម្លេងវៀតណាមបានឲ្យដឹងថា៖

        “ជាមួយនឹងតួលេខដែលមានមិត្តអ្នកស្តាប់ជិត៣ពាន់នាក់បានផ្ញើចម្លើយដល់ វិទ្យុសម្លេងវៀតណាមនិងមានជាង៦០ម៉ឺនលើកចូលមើល fanpage នៃការប្រឡង នេះសរឲ្យឃើញថា ការប្រឡងស្វែងយល់ APEC វៀតណាម ២០១៧ បាននិង កំពុងទទួលបានការយកចិត្តទុកដាក់និងរួមដំណើររបស់មិត្តអ្នកស្តាប់ទូទាំងប្រទេស។ ប្រការនេះក៏សឲ្យឃើញថា ប្រជាជនវៀតណាមមានការយកចិត្តទុកដាក់ពិសេស ទៅលើបណ្តាបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ