វិទ្យុ​សំឡេងវៀតណាមនិងវិទ្យុ​ ABC Sydney ជំរុញកិច្ចសហប្រតិបត្តិការក្នុងដំណើរការឌីជីថល

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅអូស្ត្រាលី នាថ្ងៃទី ៣០ សីហា នៅទីក្រុង Sydney រដ្ឋ New South Wales គណៈប្រតិភូនៃវិទ្យុសំឡេងវៀតណាម ដឹកនាំដោយអគ្គនាយក លោក Do Tien Sy បានទៅទស្សនវិទ្យុ ABC Sydney និងធ្វើការជាមួយថ្នាក់ដឹកនាំស្ថានីយវិទ្យុនេះ។
វិទ្យុ​សំឡេងវៀតណាមនិងវិទ្យុ​ ABC Sydney ជំរុញកិច្ចសហប្រតិបត្តិការក្នុងដំណើរការឌីជីថល - ảnh 1អគ្គនាយក VOV លោក Do Tien Sy បានទៅទស្សនាកន្លែងធ្វើការរបស់វិទ្យុ ABC Sydney និងជួបជាមួយក្រុមផលិតកម្មវិធីមួយចំនួន។ រូបថត៖ VOV

ក្នុងជំនួបនេះ អគ្គនាយកវិទ្យុសំឡេងវៀតណាម លោក Do Tien Sy បានមានប្រសាសន៍ថា ក្នុងបរិបទដែលស្ថានីយវិទ្យុទាំងពីរកំពុងប្រឈមមុខនឹងបញ្ហាប្រឈមរួមនៃសម័យកាល កិច្ចសហប្រតិបត្តិការជិតស្និទ្ធនឹងជួយឱ្យភាគីទាំងពីរឆ្លើយតបយ៉ាងល្អចំពោះបញ្ហាប្រឈមទាំងនេះ ហើយការចែករំលែកបទពិសោធន៍នឹងជួយឱ្យស្ថានីយទាំងពីរចាប់យកឱកាសនិងអភិវឌ្ឍកាន់តែប្រសើរឡើងនាពេលអនាគត។

វិទ្យុ​សំឡេងវៀតណាមនិងវិទ្យុ​ ABC Sydney ជំរុញកិច្ចសហប្រតិបត្តិការក្នុងដំណើរការឌីជីថល - ảnh 2គណៈប្រតិភូ VOV បានស្តាប់ការឧទ្ទេសនាមអំពីដំណើរការឌីជីថលនីយកម្មនៅវិទ្យុ ABC។ រូបថត៖ VOV

អគ្គនាយក លោក Do Tien Sy បានឲ្យដឹងថា វិទ្យុសម្លេងវៀតណាម (VOV) កំពុងពន្លឿនដំណើរការឌីជីថល ដូច្នេះលោកសង្ឃឹមថា វិទ្យុ ABC នឹងបន្តសហការបណ្តុះបណ្តាលអ្នកយកព័ត៌មាននិងចែករំលែកបទពិសោធន៍ជាមួយ VOV ក្នុងដំណើរការនេះ។ តំណាងថ្នាក់ដឹកនាំវិទ្យុ ABC បានយល់ព្រមនឹងសំណើនេះ ហើយបានឲ្យដឹងថា នាពេលខាងមុខ ខ្លឹមសារនេះនឹងត្រូវការពិភាក្សាយ៉ាងហ្មត់ចត់បន្ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ