វិបត្តិនយោបាយក្រោយការបោះឆ្នោតនៅកម្ពុជាបានបញ្ចប់ទាំងស្រុង


វិបត្តិនយោបាយក្រោយការបោះឆ្នោតនៅកម្ពុជាបានបញ្ចប់ទាំងស្រុង - ảnh 1
វិបត្តិនយោបាយក្រោយការបោះឆ្នោតនៅកម្ពុជាបានបញ្ចប់ទាំងស្រុង (Image: VNA)

(VOVworld) –  នាព្រឹកថ្ងៃទី ៨ សីហា រដ្ឋសភាកម្ពុជាបានដំណើរការសម័យប្រជុំ វិសាមញ្ញដោយមានការចូលរួមរបស់សមាជិកសភាទាំងអស់នៃគណៈបក្សប្រជាជន
កម្ពុជា (CPP) កាន់អំណាចនិងគណៈបក្សសង្គ្រោះជាតិ (CNRP) ក្រោមការធ្វើជា អធិបតីរបស់ប្រធានរដ្ឋសភាកម្ពុជា​សម្តេច ហេង សំរិន។ ថ្លែងមតិនៅសម័យប្រជុំនេះ នាយករដ្ឋមន្ត្រីកម្ពុជានិងជាអនុប្រធាន  CPP សម្តេច តេជោ ហ៊ុន សែន និងប្រធាន
CNRP លោក សម រង្ស៊ី សុទ្ធតែបានប្រកាសថា៖ វិបត្តិនយោបាយក្រោយការបោះ
ឆ្នោតនៅកម្ពុជាបានបញ្ចប់ទាំងស្រុង។ សម្តេច ហ៊ុន សែន បានអំពាវនាវឲ្យប្រជាជន
កម្ពុជាតាមដានបណ្ដាខ្លឹមសារ ក៏ដូចជា សេចក្តីថ្លែងការរបស់ថ្នាក់ដឹកនាំ CPP និង
CNRP ក្នុងរយៈពេលដំណើរការអនុវត្តកិច្ចព្រមព្រៀងរវាងគណៈបក្សទាំង ២ ព្រម
ទាំង ស្នើរឲ្យ CNRP បញ្ចប់រិះគន់ខុសឆ្គងចំពោះ CPP។ តាងនាមសមាជិកសភា
CNRP ទាំង ៥៥ រូប លោក សម រង្ស៊ី បានឲ្យដឹងថា៖ CNRP នឹងសហប្រតិបត្តិការ
យ៉ាងជិតស្និទ ជាមួយ CPP នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ