វិបត្តិនយោបាយនៅស៊ីរីមានសញ្ញាវិជ្ជមាន

វិបត្តិនយោបាយនៅស៊ីរីមានសញ្ញាវិជ្ជមាន - ảnh 1
(រូបថតៈ Internet)


(VOV)-រដ្ឋាភិបាលស៊ីរីទើបនឹងយល់ព្រមលើផែនការសន្តិភាព ដែលបានលើក ឡើងដោយបេសកជនពិសេសរួម នៃអង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់
Kofi Annan។ ថ្លែងមតិនៅ Geneva (ស្វិស)នាថ្ងៃទី ២៧មិនាលោក Ahmad Fawzi អ្នកនាំពាក្សរបស់លោក Annan ឲ្យដឹងថា រដ្ឋាភិបាលស៊ីរី បានយល់ ព្រមចំពោះ
ផែនការសន្តិភាព ៦ខ ដែលលោក Kofi Annan លើកឡើង និង ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក Kofi Annan បាន អំពាវនាវបញ្ឈប់សង្គ្រាមនៅស៊ីរី ដោយអង្គការសហប្រជាជាតិ ឃ្លាំមើល កម្លាំង រដ្ឋាភិបាលស៊ីរីដកទ័ពនិងអាវុធធុនធ្ងន់ចេញពីទីក្រុង និងដោះលែងជនត្រូវចាប់ឃុំ ខ្លួនក្នុងរយៈពេល១ឆ្នាំកន្លងទៅ និងជួប សន្ទនានយោបាយរវាងរដ្ឋាភិបាល និង
ភាគីប្រឆំាង៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ