វិបត្តិនៅហៃទី៖ អង្គការសហប្រជាជាតិអំពាវនាវឱ្យបង្កើតរដ្ឋាភិបាលអន្តរកាលជាបន្ទាន់

(VOVWORLD) - ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានទាមទារឱ្យប្រទេសហៃទី “មិនត្រូវយឺតយ៉ាវ” ក្នុងការសម្រេចបានកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតរដ្ឋាភិបាលអន្តរកាល  សម្រាប់ទប់ទល់នឹងការ កើនឡើងនៃអំពើហិង្សារបស់ក្រុមក្មេងទំនើងនៅក្នុងប្រទេស។ 
វិបត្តិនៅហៃទី៖ អង្គការសហប្រជាជាតិអំពាវនាវឱ្យបង្កើតរដ្ឋាភិបាលអន្តរកាលជាបន្ទាន់ - ảnh 1ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk ថ្លែងនៅក្នុងសម័យប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ (រូបថត៖ AFP/TTXVN)

ថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីថ្ងៃទី២ ខែមេសា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានលើកឡើងពីភាពបន្ទាន់ក្នុងការបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយ និងការកសាងឡើងវិញជាបន្ទាន់នូវសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងស្រុក ព្រមទាំងអំពាវនាវឱ្យសហគមន៍អន្តរជាតិអនុវត្តវិធានការខ្លាំងជាងមុនដើម្បីការពារការផ្គត់ផ្គង់ ការលក់ដូរ ការបង្វែរបង្វិល ឬការផ្ទេរអាវុធធុនតូច អាវុធធុនស្រាល និងគ្រាប់រំសេវខុសច្បាប់ទៅប្រទេសហៃទី។ យោងតាមការប៉ាន់ប្រមាណមនុស្សជាង ៥៣.០០០ នាក់បានចាកចេញពីរដ្ឋធានី Port-au-Prince របស់ប្រទេសហៃទីក្នុងរយៈពេលត្រឹមតែ ៣ សប្តាហ៍ចុងក្រោយនៃខែមីនា។ ចាប់ពីថ្ងៃទី ១ ខែ   មករាដល់ថ្ងៃទី ២២ ខែមីនា មនុស្សជាង ១.៥០០ នាក់បានស្លាប់ និង ១៧.០០០ នាក់បានបាត់បង់ផ្ទះសម្បែងដោយសាររលកនៃអំពើហឹង្សា។

ទន្ទឹមនឹងនេះ ការប៉ះទង្គិចគ្នាដោយហិង្សារវាងប៉ូលីសជាតិហៃទី (PNH) និងក្រុមប្រដាប់អាវុធបានបន្តនៅថ្ងៃទី ២ ខែមេសា នៅទីលាន Champs de Mars កណ្តាលរដ្ឋធានី។ ប្រជាជនត្រូវបានស្នើឱ្យជម្លៀសចេញពីតំបន់នេះ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលអាល្លឺម៉ង់ កាណាដា សហរដ្ឋអាមេរិក បារាំង ម៉ិកស៊ិក និងប្រទេសជាច្រើនទៀតបានជម្លៀសពលរដ្ឋចេញពីប្រទេសហៃទី ហើយត្រឹមតែរក្សាប្រតិបត្តិការសំខាន់ៗនៅស្ថានទូតរបស់ខ្លួនប៉ុណ្ណោះ។ កាលពីម្សិលមិញ អភិបាលរដ្ឋផ្លរីដា (សហរដ្ឋអាមេរិក) លោក Ron DeSantis បានប្រកាសពីការជម្លៀសប្រជាជនអាមេរិកជាង ២០០ នាក់ចេញពីប្រទេសហៃទីដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ