វប្បធម៌ព្រះពុទ្ធសាសនាវៀតណាម រួមចំណែករក្សាអត្តសញ្ញាណវប្បធម៌ជាតិ

(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែកញ្ញា នៅទីក្រុងហូជីមិញ គណៈកម្មាធិការមជ្ឈិមនៃសមាគមពុទ្ធសាសនាវៀតណាមបានរៀបចំសន្និសីទបូកសរុបការងារព្រះពុទ្ធសាសនា អាណត្តិទី ៨ (២០១៧-២០២២) ទិសដៅការងារព្រះពុទ្ធសាសនាសម្រាប់អាណត្តិទី ៩ ( ២០២២-២០២៧)។
វប្បធម៌ព្រះពុទ្ធសាសនាវៀតណាម រួមចំណែករក្សាអត្តសញ្ញាណវប្បធម៌ជាតិ - ảnh 1(រូបថត៖ Xuan Khu/TTXVN)

ថ្លែងមតិក្នុងសន្និសីទនេះ ព្រះតេជគុណ Thich Tho Lac ប្រធានគណៈកម្មាធិការវប្បធម៌មជ្ឈិម នៃសមាគមពុទ្ធសាសនាវៀតណាមបានសង្កត់ធ្ងន់ថា ក្នុងអាណត្តិទី៩ (២០២២-២០២៧) គណៈកម្មាធិការវប្បធម៌មជ្ឈិមនៃសមាគមពុទ្ធសាសនាវៀតណាមនឹងផ្តោតលើសកម្មភាពសំខាន់ៗដូចជា បន្តស្រាវជ្រាវ អនុវត្តន៍ និងផ្សព្វផ្សាយគម្រោងចំនួន ៤ ស្តីពីស្បង់ចីវរ ភាសា ស្ថាបត្យកម្ម និងបេតិកភណ្ឌព្រះពុទ្ធសាសនាវៀតណាម ឯកភាពគ្នាក្នុងភាពសម្បូរបែប; បង្កើតមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍន៍វប្បធម៌ព្រះពុទ្ធសាសនានៅវៀតណាម; ស្រាវជ្រាវ តម្រង់ទិសសម្រាប់ការសក្ករៈបូជា ឧទ្ទិសកុសល ដល់ក្រុមគ្រួសារពុទ្ធសាសនិកនៅតាមគេហដ្ឋាន និងពិធីបុណ្យសព ជាមួយព្រះសង្ឃ មាតាបិតា យោងតាមវប្បធម៌ប្រពៃណីព្រះពុទ្ធសាសនា វៀតណាម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ