វិមានក្រឹមឡាំង ប្រកាសអំពីពេលវេលារៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក

(VOVWORLD) - ទំនាក់ទំនងទ្វេភាគី អ៊ុយក្រែន និងការអនុវត្តកិច្ចព្រមព្រៀង ដែលសម្រេចបាននៅទីក្រុងហ្សឺណែវ គឺជាចំណុចសំខាន់ក្នុងរបៀបវារៈ។
វិមានក្រឹមឡាំង ប្រកាសអំពីពេលវេលារៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden (ឆ្វេង) និងប្រធានាធិបតីរុស្ស៊ី Vladimir Putin (រូបថត៖ AFP/VNA)

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសកាលពីថ្ងៃទី ៤ ខែធ្នូថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Joe Biden នឹងចូលរួម កិច្ចប្រជុំកំពូលទ្វេភាគីនៅថ្ងៃទី ៧ ខែធ្នូ ដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន និងប្រធានបទផ្សេងទៀត។ លោក Peskov បានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគី អ៊ុយក្រែន និងការអនុវត្តកិច្ចព្រមព្រៀង ដែលសម្រេចបាននៅទីក្រុងហ្សឺណែវ គឺជាចំណុចសំខាន់ក្នុងរបៀបវារៈ។

មុននេះ ទីប្រឹក្សាគោលនយោបាយកិច្ចការបរទេសរបស់វិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយថា ក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិកតាមអនឡាញនាពេលខាងមុខ ប្រធានាធិបតីទាំងពីររូបនឹងពិភាក្សាអំពីបញ្ហាទ្វេភាគី និងប្រធានបទនៃរបៀបវារៈ អន្តរជាតិទាក់ទងនឹងអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ វិបត្តិផ្ទៃក្នុងនៅអ៊ុយក្រែន លីប៊ី និង ស៊ីរី។ មេដឹកនាំទាំងពីររូបក៏នឹងពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសន្ទនាស្ថិរភាពជាយុទ្ធសាស្ត្រ ហើយនឹងលើកឡើងនូវប្រធានបទនៃការអនុវត្តគំនិតផ្តួចផ្តើមរបស់រុស្ស៊ីក្នុងការរៀបចំកិច្ចប្រជុំកំពូលរវាងសមាជិកអចិន្ត្រៃយ៍ទាំងប្រាំប្រទេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ