វិមានក្រឹមឡាំង សង្កត់ធ្ងន់លើភាពចាំបាច់នៃការបន្តកិច្ចសន្ទនារុស្ស៊ី - អាមេរិកឡើងវិញ

(VOVWORLD) - នាថ្ងៃទី ៥ ខែតុលា នៅទីក្រុងម៉ូស្គូ (សហព័ន្ធរុស្ស៊ី) លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានឲ្យដឹងថា រុស្ស៊ី និងអាមេរិកចាំបាច់ត្រូវបន្តការសន្ទនាឡើងវិញ។
វិមានក្រឹមឡាំង សង្កត់ធ្ងន់លើភាពចាំបាច់នៃការបន្តកិច្ចសន្ទនារុស្ស៊ី - អាមេរិកឡើងវិញ - ảnh 1លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov។ រូបថត៖ AFP/TTXVN

ក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍រុស្ស៊ី-១ លោក Dmitry Peskov បានលើកច្បាស់ថា៖ ទំនាក់ទំនងទ្វេភាគីកំពុងស្ថិតក្នុងកម្រិតសូន្យ ឬសូម្បីតែទាបជាងសូន្យ។ ប៉ុន្តែ ដោយសារអាមេរិកនិងរុស្ស៊ីសុទ្ធតែមានការទទួលខុសត្រូវពិសេសចំពោះស្ថិរភាពសកល និងស្ថិរភាពយុទ្ធសាស្ត្រនោះ ប្រទេសទាំងពីរនឹងត្រូវការបន្តកិច្ចសន្ទនាឡើងវិញ ដោយរបៀបមួយឬវិធីផ្សេងទៀត តាមរយៈពេលវេលា។ ទាក់ទងនឹងលក្ខខណ្ឌសម្រាប់ជំនួបសន្ទនារវាងថ្នាក់ដឹកនាំរុស្ស៊ីនិងអាមេរិក លោក Dmitry Peskov បានសង្កត់ធ្ងន់ថា ដំបូងបង្អស់ ត្រូវមានបំណងប្រាថ្នារួម និងសុឆន្ទៈត្រៀមខ្លួនជាស្រេចរួម។ បើតាមលោក ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសជាច្រើនលើកច្រើនសារថា បានត្រៀមខ្លួនជាស្រេចសម្រាប់រាល់ជំនួបសន្ទនា ដូច្នេះ ប្រធានាធិបតីអាមេរិកត្រូវ “ផ្លាស់ប្តូរគោលជំហរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ