វិមានក្រឹមឡាំងប្រកាសអំពីខ្លឹមសារនៃកិច្ចចរចាកំពូលរុស្ស៊ី-ចិន

(VOVWORLD) - នាថ្ងៃទី ២៨ ខែមករា វិមានក្រឹមឡាំងបានប្រកាសថា ក្នុងអំឡុងកិច្ចចរចាកំពូល ដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ប្រធានាធិបតីរបស់ប្រទេសនេះ លោក Vladimir Putin និងប្រធានាធិបតីចិនលោក Xi Jinping នឹងចំណាយពេលច្រើនដើម្បីពិភាក្សាលើបញ្ហាអន្តរជាតិ។

វិមានក្រឹមឡាំងប្រកាសអំពីខ្លឹមសារនៃកិច្ចចរចាកំពូលរុស្ស៊ី-ចិន - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងជំនួបតាមអ៊ីនធឺណិតជាមួយប្រធានាធិបតីចិន លោក Xi Jinping ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ (រូបថត៖ AFP/TTXVN)

ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកប្រធានា ធិបតី Putin នឹងមកប្រទេស ចិនដើម្បីចូលរួមពិធីបើកកីឡា អូឡាំពិករដូវរងាប៉េកាំង ឆ្នាំ ២០២២ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៤ ខែកុម្ភៈ។ តាមលោកថា ក្នុងអំឡុងកិច្ចចរចាកំពូលនាពេលខាងមុខ មេដឹកនាំទាំងពីរនឹងផ្លាស់ប្តូរទស្សនៈស្តីពីស្ថិរភាពនិងសន្តិសុខជាយុទ្ធសាស្ត្រនៅអឺរ៉ុប ការសន្ទនារវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) រួមទាំងបញ្ហាក្នុងតំបន់។ ក្រៅពីនេះ មេដឹកនាំទាំងពីរក៏នឹងពិភាក្សាអំពីពាណិជ្ជកម្មនិងលំហអាកាសផងដែរ។

យោងតាមលោក Peskov ប្រធានាធិបតី Putin អាចនាំចេញការវាយតម្លៃរបស់ការឆ្លើយតបរបស់អាមេរិកនិងណាតូ ចំពោះរាល់តម្រូវការសន្តិសុខរបស់រុស្ស៊ីក្នុងក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron នៅចុងថ្ងៃទី ២៨ ខែមករា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ