វិមានបញ្ចកោណអាចមានផែនការបញ្ជូនទាហាចំនួន ១ ម៉ឺន​នាក់ថែម​ទៀត​ទៅកាន់ជ្ឈឹមបូព៌ា

(VOVWORLD) -នាថ្ងៃទី ២២ ខែឧសភា តាមរយៈបណ្ដាញសង្គម Twitter លោក Hassan Rouhani ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ីរ៉ង់ បានផ្ញើសារមួយទៅកាន់ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ដោយសង្កត់ធ្ងន់ថា ទង្វើដាក់ពង្រាយយោធារបស់អាមេរិកទៅកាន់តំបន់ជ្ឈឹមបូព៌ាគឺជា "ការបង្ករឿងហេតុដោយចេតនា "។
 
 

យោងតាមទីភ្នាក់ងារសារព័ត៌មាន AP ថា ក្រុមមន្ត្រីអាមេរិកបានឲ្យដឹងថានាថ្ងៃទី ២៣ ខែឧសភា វិមានបញ្ចកោណនឹងដាក់ជូនសេតវិមាននូវផែនការស្ដីពីការបញ្ជូនទាហានចំនួន ១ ម៉ឺននាក់ថែមទៀតទៅកាន់តំបន់មជ្ឈឹមបូព៌ា ក្នុងបរិបទដែលភាពតានតឹងជាមួយអ៊ីរ៉ង់កាន់តែឡើងជណ្ដើរ។ ក្រុមមន្ត្រីនេះបានសង្កត់ធ្ងន់ថា មិនទាន់មានសេចក្ដីសម្រេចណាមួយឡើយ ហើយក៏មិនទាន់ដឹងថា តើសេតវិមានអាចព្រមទទួលផែនការនេះរបស់វិមានបញ្ចកោណដែរឬទេ។ប្រភពព័ត៌មាននេះបានឲ្យដឹងទៀតថា ទាហានទាំងនេះនឹងបម្រើគោលដៅការពារ។

ក្នុងពេលនោះ នាថ្ងៃទី ២២ ខែឧសភា តាមរយៈបណ្ដាញសង្គម Twitter លោក Hassan Rouhani ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ីរ៉ង់ បានផ្ញើសារមួយទៅកាន់ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ដោយសង្កត់ធ្ងន់ថា ទង្វើដាក់ពង្រាយយោធារបស់អាមេរិកទៅកាន់តំបន់ជ្ឈឹមបូព៌ាគឺជា "ការបង្ករឿងហេតុដោយចេតនា "៕

ប្រតិកម្មទៅវិញ

ផ្សេងៗ