វិមានមិត្តភាពវៀតណាម-ចិនត្រូវបានចាប់ផ្តើមសាងសង់ជាផ្លូវការ

វិមានមិត្តភាពវៀតណាម-ចិនត្រូវបានចាប់ផ្តើមសាងសង់ជាផ្លូវការ - ảnh 1
នាព្រឹកថ្ងៃទី ៨ តុលា វិមានមិត្តភាពវៀតណាម-ចិនត្រូវបាន ចាប់ផ្តើមសាងសង់ជាផ្លូវការនៅទីក្រុងហាណូយ។ (Image: VOV World)

(VOVworld) – នាព្រឹកថ្ងៃទី ៨ តុលា វិមានមិត្តភាពវៀតណាម-ចិនត្រូវបាន ចាប់ផ្តើមសាងសង់ជាផ្លូវការនៅទីក្រុងហាណូយ។ នេះគឺជាគំរោងការណ៍
សហប្រ​តិបត្តិការមិត្តភាពធំបំផុតរវាងប្រទេសទាំង ២ វៀតណាមនិងចិន
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកដែលទទួលបានការយកចិត្តទុកដាក់ជា
ច្រើនរបស់ថ្នាក់ដឹកនាំបក្សរដ្ឋនៃប្រទេសទាំង ២។ ថ្លែងមតិក្នុងពិធីបើកកា
រដ្ឋានសាងសង់ ប្រធានសម័ន្ធ ភាពបណ្ដាអង្គការមិត្តភាពវៀតណាមលោក
Vu Xuan Hong បានសង្កត់ធ្ងន់ថា ៖វៀតណាមនិងចិនមានចំណុចវប្បធម៌
ប្រហាក់ប្រហែលគ្នាដែលធ្វើឲ្យទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំង ២ អភិវឌ្ឍន៍យ៉ាងជិតស្និត។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម
លោក Kong Xuanyou បានលើកច្បាស់ថា៖ “ចំណងមិត្តភាពចិន-វៀតណាម
ដោយផ្អែកទៅស្រទាប់លើប្រជាជនគ្រប់ជាន់ថ្នាក់។ ប្រជាជននៃប្រទេស
ទាំង ២ គឺជាគ្រឹះស្ថានដើម្បីកសាងចំណងមិត្តភាពចិន-វៀតណាមល្អប្រសើ។ ការកសាងវិមានមិត្តភាពចិន-វៀតណាមគឺសំដៅឆ្លើយតបនឹងតម្រូវការជួប
ប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំង ២ រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនង
ចិន-វៀតណាមឲ្យបានខ្លាំងក្លាថែមទៀត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ