វីរុសកូរ៉ូណាប្រភេទថ្មីអាចរស់បានក្នុងរយៈពេល ៥ ថ្ងៃ ហើយចំនួនអ្នកឆ្លងជំងឺនេះបានលើសពី ២០,០០០ នាក់នៅប្រទេសចិន

(VOVWORLD) - អ្នកជំនាញរបស់គណៈកម្មាធិការសុខាភិ បាលនិងសុខភាពជាតិចិននៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ បានបញ្ជាក់ថាក្នុងបរិយាកាសសីតុណ្ហភាពសមស្របវីរុសកូរ៉ូណាប្រភេទថ្មីអាចរស់នៅបានរហូតដល់ ៥ ថ្ងៃ។
វីរុសកូរ៉ូណាប្រភេទថ្មីអាចរស់បានក្នុងរយៈពេល ៥ ថ្ងៃ ហើយចំនួនអ្នកឆ្លងជំងឺនេះបានលើសពី ២០,០០០ នាក់នៅប្រទេសចិន - ảnh 1 លោក  Zhiang Rong Meng សមាជិកនៃក្រុមអ្នកជំនាញនៃគណៈកម្មាធិការសុខាភិបាល និងសុខភាពជាតិចិន  (រូបថត៖ CCTV)

ទន្ទឹមនឹងនេះ បើយោងតាមទិន្នន័យស្ថិតិនាពេលថ្មីៗនេះ បានបង្ហាញថាករណីឆ្លងវីរុសនេះនៅចិនជាលើកដំបូងបានលើសពីចំនួន ២០,០០០ នាក់។ យោងតាមលោក  Zhiang Rong Meng សមាជិកនៃក្រុមអ្នកជំនាញនៃគណៈកម្មាធិការសុខាភិបាល និងសុខភាពជាតិចិន បានឲ្យដឹងថា ករណីដែលមានវិជ្ជាមាននឹងវីរុសកូរ៉ូណាប្រភេទថ្មី ប៉ុន្តែមិនមានរោគសញ្ញាគ្លីនិក នឹងមិនចាំបាច់ត្រូវការព្យាបាលពិសេសនោះឡើយ ប៉ុន្តែត្រូវការតាមដានដោយដាក់ដាច់ដោយឡែកផងដែរ។

លទ្ធភាពនៃការឆ្លងវីរុសរបស់អ្នកទាំងនេះគឺទាបណាស់។ យោងតាមអ្នកជំនាញរូបនេះក៏បានឱ្យដឹងទៀតថា នៅក្នុងបរិយាកាសសមស្រប វីរុសកូរ៉ូណាប្រភេទថ្មី នេះអាចរស់បានច្រើនថ្ងៃ ហើយតាមការស្រាវជ្រាវក៏បានបង្ហាញថាវីរុសនេះអាចរស់បានរហូតដល់ ៥ ថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ