វ៉ាស៊ីនតោនបដិសេដសំណើរចាប់ផ្ដើមឡើងវិញការចរចាររវាងភាគីទាំង៦របស់ព្យុងយ៉ាង

(VOVworld) - ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកយកព័ត៏មាន នាថ្ងៃទី២១ មករា អ្នក នាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Jennifer Psaki បានសង្កត់ធ្ងន់ថា
អាមេរិកនិងសម្ព័ន្ធមិត្តនានា នៅតែរក្សាទស្សនៈដែលនឹងចាប់ផ្ដើមវង់ចរចារឡើង
វិញ នៅពេលដែលសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េគោរពកិច្ចសន្យា អន្តរជាតិនានាមុននោះ ក្នុងនោះមានសេចក្ដីថ្លែងការណ៍រួម ដែលទទួលបាននាខែ
កញ្ញាឆ្នាំ២០០៥។លោកស្រី Psaki ក៏បានរិះគន់សំណូមពររបស់សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលថា ព្យុងយ៉ាងនឹងបញ្ចប់ការសាក ល្បង
នុយគ្លេអែរនៅអនាគត បើប្រសិនជាវ៉ាស៊ីនតោនយល់ព្រម បញ្ចប់ដំណើរការ
សមយុទ្ធរួមជាមួយសេអ៊ូលក្នុងឆ្នាំនេះ។
វ៉ាស៊ីនតោនបដិសេដសំណើរចាប់ផ្ដើមឡើងវិញការចរចាររវាងភាគីទាំង៦របស់ព្យុងយ៉ាង - ảnh 1
ការសាកល្បងនុយគ្លេអែរ១របស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (រុបថត៖AFP)

មុនោះ ក្នុងជំនួបចរចាររវាងអាមេរិកនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជា
មានិតកូរ៉េក្រៅផ្លូវការ ដែលបានប្រព្រឹត្តទៅនៅសឹង្ហបុរី ចាប់ពីថ្ងៃទី១៨ដល់ទី
១៩ មករា អនុរដ្ឋមន្រ្តីក្រសួងការបរទេសសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជា
មានិត កូរ៉េលោក Ri Yong Ho បានអំពាវនាវជាថ្មីម្ដងទៀតឲ្យអាមេរិកបញ្ឈប់
ដំណើរការ សមយុទ្ធជាមួយកូរ៉េខាងត្បូង ដោយមូលហេតុថា​សកម្មភាពនេះ
កាន់តែបណ្ដាលឲ្យ ភាពតានតឹងលើឧបទ្វីបកូរ៉េកើនឡើងថែមទៀត។លោក
 Ri Yong Hoបានស្នើរឲ្យការចាប់ ផ្ដើមឡើងវិញការចរចាររវាងភាគីទាំង៦ និងអះអាងថានេះគឺជាលើកដំបូងដែលព្យុងយ៉ាង ដាក់ចេញសំណើរនេះ ដែលមិនភ្ជាប់លក្ខណៈណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ