វ៉ាស៊ីនតោនបានដាសតឿន Tehran រៀបចំបណ្ដា ការចរចារអំពីកម្មវិធីនុយក្លេអ៊ែរ

(VOVworld) – នាថ្ងៃទី ៦ កញ្ញា វ៉ាស៊ីនតោនបានដាសតឿន Tehran រៀបចំបណ្ដា ការចរចារអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។ តាមនោះ ក្នុងសេចក្តីថ្លែងការ
មួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Paski បានលើក
ច្បាស់ថា៖ អាមេរិកសង្ឈឹមជាថ្មីម្តងទៀតថា អ៊ីរ៉ង់នឹងគួបផ្សំជាមួយសហគមន៍ អន្តរជាតិនិងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) សំដៅទទួលបានការ
ដោះស្រាយការទូតចំពោះកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងការធ្វើស៊ើបអង្គេតនៃ
ស្ថាប័ននេះ។ តាមវ៉ាស៊ីនតោន ការទទួលដំណែងធ្វើជាប្រធានាធិបតីអ៊ីរ៉ង់របស់
លោក Hassan Rohani បាននាំមកនូវឱកាសសំដៅដោះស្រាយរាល់ការព្រួយបា​រម្មណ៍របស់សហគមន៍អន្តរជាតិចំពោះបញ្ហានុយក្លេអ៊ែរនៅអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ