វិស័យកសិកម្មដាក់ពង្រាយភារកិច្ចនៅឆ្នាំ២០២៣

(VOVWORLD) - នៅឆ្នាំ ២០២២ តម្លៃបន្ថែមនៃវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទទាំងមូល បានកើនឡើង ៣,៣៦% ដែលជាកំណើនខ្ពស់បំផុតក្នុងរយៈពេលច្រើនឆ្នាំថ្មីៗនេះ។ 

នាព្រឹកថ្ងៃទី ១៣ មករា នៅទីក្រុងហាណូយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានរៀបចំសន្និសីទដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៣។ នៅឆ្នាំ ២០២២ តម្លៃបន្ថែមនៃវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទទាំងមូល បានកើនឡើង ៣,៣៦% ដែលជាកំណើនខ្ពស់បំផុតក្នុងរយៈពេលច្រើនឆ្នាំថ្មីៗនេះ។ ទំហំនាំចេញកសិផល រុក្ខផល ជលផលសម្រេចបានជាង ៥៣ ពាន់លានដុល្លារអាមេរិក កើនឡើង ៩,៣% បើធៀបនឹងឆ្នាំ ២០២១។ ឆ្ពោះទៅរកគោលដៅសម្រេចបាន កំណើនចំនួន ៣% ក្នុងឆ្នាំ២០២៣; ទំហំនាំចេញកសិផល រុក្ខផល ជលផលសរុប សម្រេចបាន ៥៤ ពាន់លានដុល្លារអាមេរិក អង្គសន្និសិទ្ធបានពិភាក្សាអំពីដំណោះស្រាយជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃផ្នែកទាំងមូល តាមទិសដៅអភិវឌ្ឍន៍កសិកម្មអេកូឡូស៊ី ទំនើប សេដ្ឋកិច្ចវិលជុំ។ ទន្ទឹមនឹងនោះ ផ្តោតលើការដោះស្រាយការលំបាក កាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាត និងការប្រែប្រួលនៃទីផ្សារ ដើម្បីបង្កើនការនាំចេញ ឆ្លៀតយកឱកាសឲ្យបានល្អពីកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី និងទ្វេភាគីសម្រាប់ទំនិញកសិផលរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ