វិស័យកសិកម្មទទួលបានកំណើនខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងមក

(VOVWORLD) - នារសៀលថ្ងៃទី ២៩ ខែធ្នូ នៅទីក្រុងហាណូយ ក្នុងសន្និសីទសារព័ត៌មានដាក់ ពង្រាយភារកិច្ចឆ្នាំខាងមុខ ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឲ្យដឹង ថា ឆ្នាំនេះបានកត់ត្រាអត្រាកំណើនខ្ពស់បំផុតនៃវិស័យកសិកម្មវៀតណាមក្នុងរយៈ ពេល ១០ ឆ្នាំកន្លងមក។ ដូច្នេះនៅឆ្នាំក្រោយ ផ្នែកកសិកម្មនឹងបន្តពន្លឿនការនាំចេញ។

វិស័យកសិកម្មទទួលបានកំណើនខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងមក - ảnh 1ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន។ (រូបថត៖ VGP)
យោងតាមអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien ក្នុងឆ្នាំនេះ វិស័យកសិកម្មបន្តអះអាងនូវតួនាទីសំខាន់ដែលជាសសរស្តម្ភនៃ សេដ្ឋកិច្ច។ ចំណុចលេចធ្លោនៃផ្នែកទាំងមូលគឺការនាំចេញអង្ករ និងបន្លែឈានដល់ កម្រិតកំណត់ត្រា ដែលនាំឱ្យទំហំនាំចេញកសិផល រុក្ខផលនិងជលផលសរុបឡើង ដល់ជាង ៥៣ ពាន់លានដុល្លារអាមេរិក អតិរេកពាណិជ្ជកម្មសម្រេចបានកម្រិតកំណត់ ត្រា ១២,០៧ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៤៣,៧% បើប្រៀបធៀបទៅ នឹងឆ្នាំមុន ហើយស្មើនឹង ៤២,៥% នៃអតិរេកពាណិជ្ជកម្មសរុបនៃប្រទេសទាំងមូល។ ផ្នែកកសិកម្មទាំងមូលមានផលិតផលចំនួន ៦ ដែលមានទំហំនាំចេញលើសពី ៣ ពាន់លានដុល្លារ។
ទោះបីជាមានការព្យាករណ៍ថានៅឆ្នាំក្រោយនឹងមានបញ្ហាប្រឈមជាច្រើនដូចជា៖ តម្លៃវត្ថុធាតុដើមនៅតែខ្ពស់; ការវិវឌ្ឍន៍មិនធម្មតានៃទឹកជំនន់ និងភ្លៀង ផលប៉ះ ពាល់នៃបាតុភូតអាកាសធាតុ El Nino ជម្លោះនិងអស្ថិរភាពលើពិភពលោកក៏ដោយ ប៉ុន្តែវិស័យកសិកម្មនៅតែកំណត់គោលដៅកំណើនពី ៣% ទៅ ៣,៥% ជាមួយនឹង ទំហំនាំចេញសរុបនៃកសិផល រុក្ខផល និងជលផល ពី ៥៤ ទៅ ៥៥ ពាន់លានដុល្លារ អាមេរិក ដោយផ្តោតលើមុខទំនិញស្រូវអង្ករ ដើមឈើហូបផ្លែ រុក្ខកម្ម ជលផល និងការចិញ្ចឹមសត្វ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ