វិស័យកសិកម្មអាចក្លាយទៅជា “គម្នាស់” យុទ្ធសាស្ត្រដើម្បីអនុវត្តន៍គោលដៅពីរ

(VOVWORLD) - នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ នៅខេត្ត Ninh Binh នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនារូបសណ្ឋានកែច្នៃកសិផលនាំចេញនៃក្រុមហ៊ុនភាគហ៊ុនចំណីអាហារនាំចេញ Dong Giao ព្រមទាំងធ្វើជា សក្សីក្នុងពិធីនាំចេញទំនិញបន្លែផ្លែឈើដើមដំបូងទៅទីផ្សារជប៉ុននៃក្រុមហ៊ុន ផង ដែរ។
វិស័យកសិកម្មអាចក្លាយទៅជា “គម្នាស់” យុទ្ធសាស្ត្រដើម្បីអនុវត្តន៍គោលដៅពីរ - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (នៅកណ្ដាល) អញ្ជើញចូលរួមពិធីនាំចេញទំនិញបន្លែផ្លែឈើដើមដំបូងទៅទីផ្សារជប៉ុន (រូបថត៖ VGP)

ជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃក្រុមហ៊ុន នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ជាថ្មីម្ដងទៀតលើតួនាទីដ៏ សំខាន់នៃវិស័យកសិកម្មចំពោះបញ្ហាសេដ្ឋកិច្ចសង្គមនៅវៀតណាម។ លោក នាយករដ្ឋមន្រ្តីចាត់ទុកថា ដោយមានផ្ទៃដីកសិកម្មជាង៥៧លាន ហិកតានៅវៀត ណាម ប្រសិនបើសម្រេចបាននូវតម្លៃផលិតកម្មចំនួន២៥០លានដុងក្នុងមួយ ហិកតាដូចនៅក្រុមហ៊ុន Dong Giao នោះ គឺវៀតណាមនឹងទទួលបានប្រាក់ ចំណូលប្រមាណ ៣០០ពាន់លានដុល្លាអាមេរិក។

        អាស្រ័យដោយហេតុនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្នុងសម័យ កាលនៃសេដ្ឋកិច្ចឌីជីថល វិស័យកសិកម្មអាចក្លាយទៅជា “គម្នាស់” យុទ្ធសាស្ត្រ ដើម្បីជួយវៀតណាមសម្រេចបាននូវគោលដៅទាំង២។ ទីមួយគឺក្លាយទៅជា ប្រទេសមានប្រាក់ចំណូលកម្រិតមធ្យមខ្ពស់មុនឆ្នាំ២០៣៥ ហើយទី២គឺក្លាយទៅ ជាសង្គមប្រកបដោយសមភាព យុត្តិធម៌ ពោរពេញទៅដោយអត្តសញ្ញាណ វប្បធម៌ និងចីរភាពផ្នែកបរិស្ថានរស់នៅ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចាត់ទុកថា ប្រសិនបើចង់មានផលិតភាពកសិកម្មខ្ពស់ វៀតណាមត្រូវ អនុវត្តន៍និន្នាការធំទាំង៥អំពីបច្ចេកវិទ្យា។

        “ទីមួយគឺបច្ចេកវិទ្យាសែនស័រ (sensor) ទីពីរគឺរ៉ូបូតស្វ័យប្រវត្តិកម្ម ដ្រូន ទីបី គឺទិន្នន័យធំ កុំព្យូទ័រពពក ទីបួនគឺបច្ចេកវិទ្យាពុម្ភ 3D ហើយទី៥គឺអ៊ីនធឺណែត តភ្ជាប់អ្វីគ្រប់យ៉ាង។ ខ្ញុំស្នើអោយវិស័យកសិកម្មវៀតណាមត្រូវដើរតាមទិសបច្ចេក វិទ្យានិងទំនើប”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ