វិស័យធ្យូងថ្មត្រូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងបំពេញរាល់ការប្តេជ្ញាចិត្តក្នុងការការពារបរិស្ថាន

(VOVWORLD) - បន្តដំណើរទស្សនកិច្ចនៅខេត្ត Quang Ninh នាព្រឹកថ្ងៃទី ២៦ មករា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល កម្មករនិងនិយោជិតនៃផ្នែកធ្យូងថ្មនៅក្រុមហ៊ុនធ្បូងថ្ម Deo Nai (សម្ព័ន្ធក្រុមហ៊ុនធ្យូងថ្ម - រ៉ែវៀតណាម)។

វិស័យធ្យូងថ្មត្រូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងបំពេញរាល់ការប្តេជ្ញាចិត្តក្នុងការការពារបរិស្ថាន - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជូនអំណោយបុណ្យតេតដល់កម្មករនៃក្រុមហ៊ុនភាគហ៊ុនធ្យូងថ្ម Deo Nai (រូបថត៖ TTXVN)

ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ឆ្នាំ ២០២២ គឺជាឆ្នាំដែលបញ្ហាលំបាក និងបញ្ហាប្រឈម ច្រើនជាងគុណសម្បត្តិនិងឱកាស ដូច្នេះហើយ ផ្នែកធ្យូងថ្មត្រូវតែធានាថាមពលសម្រាប់ប្រទេស ដោយត្រៀមខ្លួនសម្រាប់តម្រូវការថាមពលខ្ពស់ជាងឆ្នាំ២០២១។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ ផ្នែកធ្យូងថ្មបំពេញការងារផ្សេងទៀត ដូចជាការធានាឱ្យមានការផលិត ប្រ កបដោយសុវត្ថិភាព; ការពារបរិស្ថាន កាត់បន្ថយការបញ្ចេញកាបូននៅគ្រប់ដំណាក់កាល ជាពិសេសចាំបាច់ត្រូវអភិវឌ្ឍន៍ផ្នែកធ្យូងថ្មប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ