វិស័យនាំចេញទំនិញតម្បាញកាត់ដេរដាក់គោលដៅទទួលឲ្យបាន៣៣,៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៨

(VOVWORLD) -ឆ្នាំ២០១៧ ការនាំចេញទំនិញតម្បាញកាត់ដេរវៀតណាមទទួលបានតួរ លេខ កំណើនពីរខ្ទង់និង សម្រចបានគោល ដៅដែលបានដាក់ចេញមានតម្លៃ៣១ពាន់ លានដុល្លារអាមេរិក។ 


អាមេរិកនៅតែ ជាទីផ្សារនាំចេញលេខ១របស់វិស័យតម្បាញកាត់ ដេរវៀតណាម ដោយតម្លៃប្រាក់នាំ ចេញសរុបទទួលបាន១២,៥៣ ពាន់ លានដុល្លាអាមេរិក។ លោក Vu Duc Giang ប្រធានសម្ព័ន្ធសមាគមតម្បាញ់កាត់ដេរវៀតណាមបានឲ្យដឹងថា៖

        “ផលិតកម្មត្រូវដើរទន្ទឹមជាមួយការអភិវឌ្ឍណ៍បច្ចេកវិទ្យា ដើរទន្ទឹមជាមួយការ អភិវឌ្ឍន៍ពាណិជ្ជសញ្ញា និងដើរទន្ទឹមជាមួយការនាំសញ្ញាទំនិញទៅកាន់ទីផ្សា ពិភពលោក។ យើងត្រូវធ្វើម្ចាស់លើបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យា៤.០ ដើម្បីផ្សព្វផ្សាយពាណិជ្ជសញ្ញាវៀតណាមទៅកាន់ទីផ្សារអន្តរជាតិ”។

        ឆ្នាំ២០១៨ ផ្នែកតម្បាញកាត់ដេរវៀតណាមដាក់ចេញគោលដៅនាំចេញគឺ ទទួលឲ្យបានប្រាក់ចំនួន៣៣,៥ពាន់លានដុល្លារអាមេរិក៕


ប្រតិកម្មទៅវិញ

ផ្សេងៗ